គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងបានបើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជានិងបូក សរុបលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ និង លើកទិសដៅការងារបន្តឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ឆ្នាំ២០២៣

កំពង់ឆ្នាំងៈ នាព្រឹកថ្ងៃសៅរ៏ទី៦ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងបានបើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មា
ធិការកណ្តាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជានិងបូកសរុបលទ្ធផលនៃការបោះឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ និង លើកទិសដៅការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមបណិ្ឌតសភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិកអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីឯកឧត្តម លោកជំទាវក្រុមការងារថ្នាក់កណ្តាល ក្រុមការងារ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ផងដែរ។

ឯកឧត្តម សោម សុផាត អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថាៈលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥កន្លងមកគឺខេត្តកំពង់ឆ្នាំងបានទទួលជ័យជម្នះជាមេឃុំ ចៅសង្កាត់៧១ លើ
៧១ឃុំ សង្កាត់នៅទូទាំងខេត្តកំពង់ឆ្នាំង។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានផ្សព្វផ្សាយនូវខ្លឹមសារសំខាន់ៗនៃលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាល វិសាមញ្ញរបស់គណបក្ស និង បូកសរុបលទ្ធផលនៃការបោះឆ្នោតជ្រើស
រើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ និង ទិស
ដៅការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាង
រាស្រ្តនីតិកាលទី៧ឆ្នាំ២០២៣ រួចមក ឯកឧត្តមក៏បានលើក
ឡើងផងដែរអំពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅទូទាំងប្រទេសក៏ដូចជាខេត្តកំពង់ឆ្នាំងបានដំណើរការ ប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវ និង យុត្តិធម៌ក្នុងបរិយាកាសអព្យាក្រឹត្យសន្តិសុខ របៀបរៀបរយ គ្មានអំពើហឹង្សា និង ការគំរាមកំហែងឡើយ។ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានទៅបោះឆ្នោត នៅតាមការិយាល័យនីមួយៗប្រកបដោយភាពថ្លៃថ្នូរ សប្បាយរីករាយតាមឆន្ទ:ដើម្បីជ្រើសរើសតំណាងក្នុងមូលដ្ឋានរបស់ខ្លួនបន្តដឹកនាំនៅឃុំ សង្កាត់ និង មូលដ្ឋានរបស់ខ្លួនសម្រាប់អាណត្តិ៥រយះពេល៥ឆ្នាំបន្តទៀត ។

ឯកឧត្តម បណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងនូវការកោតសរសើរដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ ដែលមានវត្តមាននៅទីនេះក៏ដូចជាមន្រ្តីគណបក្ស
ប្រជាជនកម្ពុជាដែលជាក្រុមការងារគណបក្សចុះមូលដ្ឋាន
ខេត្តកំពង់ឆ្នាំង និង គណៈកម្មាធិការគណបក្ស គ្រប់ថ្នាក់ ពិសេសថ្នាក់ឃុំ សង្កាត់ និងភូមិ ទូទាំងខេត្តកំពង់ឆ្នាំង ដែលលះបង់អស់កម្លាំងកាយ ស្មារតី និងសំភារៈ ខិតខំបំពេញ
ភារកិច្ចដែលគណៈអចិន្រ្តៃយ៍បានដាក់ ចេញក្នុងសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើស
រើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ រហូតសម្រេចបាន
នូវជ័យជំនះដ៏ធំធេងជូនគណបក្ស សម្រាប់ជាមូលដ្ឋានគ្រឹះឆ្ពោះទៅដណ្តើមជោគជ័យថ្មីថែមទៀតនាពេលខាងមុខ។

ឯកឧត្តម បណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន បានផ្តាំផ្ញើដល់មន្រ្តីគណបក្សទំាងអស់ ត្រូវបន្តទទួលខុសត្រូវខ្ពស់ចំពោះភារកិច្ច ដែលបានប្រគល់ឱ្យ រក្សាការផ្សារភ្ជាប់ជាមួយប្រជាជន ស្វែង
យល់ពីទុក្ខលំបាកប្រជាជន ខិតខំដោះស្រាយសំណូមពររបស់ប្រជាជន បន្តជួបសំណេះសំណាលថ្លែងអំណរគុណប្រជាពលរដ្ឋដែលបោះឆ្នោតគាំទ្រគណបក្សជូនគណបក្ស
ប្រជាជនកម្ពុជាដើម្បីដណ្តើមយកជ័យជម្នះសម្រាប់ការបោះ
ឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ឆ្នាំ២០២៣ខាង
មុខនេះ។

ឯកឧត្តម បណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន បានជម្រុញអោយមន្រ្តីគណបក្សប្រជាជនគ្រប់លំដាប់ថ្នាក់ត្រូវបន្ត ការពារដាច់ខាតសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ទប់ស្កាត់រាល់ការប៉ុនប៉ងបង្កចលាចលរបស់ពួកប្រឆាំងជ្រុលនិយម។ បន្តជំរុញយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនប្រជាជនដោយឥតគិតថ្លៃ និងការ
អនុវតន៍វិធានការសុខភាពនានា ដើម្បីបង្កើនភាពសុំាក្នុងសហគមន៍ ទប់ស្កាត់ការឆ្លងរាលដាលជាថ្មីនៃជំងឺនេះ ជំរុញការអនុវត្តក្របខណ្ឌយុទ្ធសាស្រ្តនៃកម្មវិធីស្តារ និងជម្រុញ
កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩
តាមគន្លងប្រក្រតីភាពថ្មី។ ជំរុញការអភិវឌ្ឍគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឱ្យបានល្អប្រសើរ និងខិតខំដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការអោយបានល្អឆាប់រហ័ស បន្តអនុវត្តន៍គោលនយោបាយគាំពារសង្គម ជាពិសេសជួយគាំពារជនក្រីក្រ ជនងាយរងគ្រោះដោយជំងឺកូវីដ-១៩ ជាដើម៕
សុខ គឹមសៀន