​រថយន្ត ២​គ្រឿង បុក​គ្នា​នៅ​ផ្លូវ​វ៉េងស្រេង បណ្តាល​ឲ្យ​គាប់​ជាប់​អ្នកបើកបរ រងរបួស​ធ្ងន់​

0

ភ្នំពេញ ៖ រថយន្ត​ហ៊ីយ៉ាន់ដាយ ពណ៌​ស​១​គ្រឿង​បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង​ដោយសារ​តៃកុង​រថយន្ត​ស្រវឹងស្រា ក៏បាន​រ៉េ​ចង្កូត​ទៅបុក​គូទ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ប្រភេទ​យី​ឌុប​ដឹកអុស​ចំ​ពី​ចំហៀង​ផ្នែក​ខាងឆ្វេង​បណ្តាល​ឲ្យ​រថយន្ត​ខ្ទេច​ផ្នែក​ខាងមុខ​យ៉ាងដំណំ​ចំណែក​តៃកុង​រថយន្ត​រងរបួស​ជើង​ត្រូវបាន​រថយន្ត​សាមុយ​មន្ទីរពេទ្យ​ឯកជន​ដឹកបញ្ជូន​សង្គ្រោះ​ភ្លាមៗ​។​ ​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២ និង ៤៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៦​ខែកុម្ភៈ​ឆ្នាំ​២០១៤ ត្រង់ចំណុច​មុខ​រោងចក្រ​តំឡើង​ម៉ូតូ​ហុងដា តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង​ស្ថិតក្នុង​សង្កាត់​ត្រពាំង​ថ្លឹង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ ​

ប្រភព​ព័ត​មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា គេ​បានឃើញ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ធុន​តូច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2H-3765​ធ្វើដំណើរ​ដោយ​ជិះ​គ្នា​៤​ទៅ​៥​នាក់​តាមផ្លូវ​វ៉េងស្រេង ពី​ទិសដៅ​កើ​តទៅ​លិច​ខណៈ​មកដល់​មុខ​រោងចក្រ​តំឡើង​ម៉ូតូ​ហុងដា​ក៏បាន​ជ្រុល​ទៅបុក​គូទ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ប្រភេទ​យី​ឌុប​ដឹកអុស​ពណ៌​ខៀវ​លា​យស ១​គ្រឿង ពាក់​ស្លាក​លេខ យ​.១១១១ ភព​៣ ចំ​ពី​ចំហៀង​ផ្នែក​ខាងឆ្វេង​បណ្តាល​ឲ្យ​រថយន្ត​ខូចខាត​ផ្នែក​ខាងមុខ​ខ្ទេច​ចំណែក​តៃកុង​គាប​ជាប់​ក្នុង​រថយន្ត​រងរបួស​ជើង​។​ ​

បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ និង​ហៅ​សាមុយ​មន្ទីរពេទ្យ​ឯកជន​ដឹកបញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះ​ភ្លាមៗ និង​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរ​ធ្វើការ​វាស់វែង​និង​នាំយក​រថយន្ត​ទាំង​២​គ្រឿង​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ​។​

​គួរ​បញ្ជាក់ថា​ចំពោះ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ខាងលើនេះ​គឺ​បានមកពី​តៃកុង​រថយន្ត​ហ៊ីយ៉ាន់ដាយ​បើកបរ​ទាំង​ស្ថានភាព​ស្រវឹង ហើយ​ប្រើ​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន ទើប​បង្កអោយមាន​គ្រោះថ្នាក់​បែបនេះ សំណាង​ដែល​មិន​បណ្ដាលអោយ​នរណាម្នាក់​រងគ្រោះ​ដល់​អាយុជីវិត​៕01