ជំនន់ទឹកភ្លៀងគំរាមកំហែងលិចកំណាត់ផ្លូវជាតិលេខ 5 ចន្លោះគីឡូម៉ែត្រលេខ ៣៩_៤០ ជាថ្មីម្ដងទៀតមន្ទីរសាធារណការបានព្យាយាមច្រកដីទុបទឹកមិនឱ្យហូរលើផ្លូវជាបណ្ដោះអាសន្ន

ខេត្តកំពង់ឆ្នាំង ដោយសារជំនន់ទឹកភ្លៀងបានបន្តគំរាមកំហែងលិចផ្លូវជាតិលេខ 5 ចំណុចគីឡូម៉ែត្រលេខ ៣៩ និងលេខ៤០ ជាថ្មីម្តងទៀត នៅថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២២នេះ មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានយកគ្រឿងចក្រទៅកាយបិតទប់ទឹក និងយកការ៉ុងច្រកដីទប់ទឹក ការពារមិនឲ្យហូរលើផ្លូវជាតិលេខ ៥ ជាថ្មីម្ដងទៀត ។

សូមរំលឹកដែរថាកាលពីយប់ថ្ងៃទី ២១ ឈានចូល ថ្ងៃទី២២ ខែកក្កដាឆ្នាំ ២០២២ ជំនន់ទឹកភ្លៀង បានធ្លាក់យ៉ាងគំហុក ពីទ្វារទឹកអន្លង់ជ្រៃ ជាប់ព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង បណ្ដាលឱ្យច្រោះ ដាច់ផ្លូវ ជាតិលេខ ៥ ចន្លោះគីឡូម៉ែត្រលេខ ៣៩និងលេខ ៤០ ស្ថិតនៅក្នុងភូមិជ្រលាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ដែលមិនអាចធ្វើដំណើរបានម្ដងហើយ ។កាលនោះបានក្រុមហ៊ុនធ្វើផ្លូវជប៉ុន អនុញ្ញាតឲ្យរថយន្តបើកបរលើផ្លូវដែលសាងសង់វាងផ្សាឧត្តង្គថ្មី កាលណោះបានដំណើរការបមួយរយៈរហូតទឹកហូរស្រក់ចុះអស់ ក៏ចាប់ផ្ដើមធ្វើដំណើរតាមចាស់ឡើងវិញ ។

លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី៧ខែសីហាឆ្នាំ ២០២២នេះបានបញ្ជាក់ថាដោយសារតែទឹកបានហូរធ្លាក់មកជាថ្មីម្ដងទៀត ធ្វើឲ្យមានការព្រួយបារម្ភណ៍ ក្រែងហូរច្រោះដាច់ ផ្លូវជាតិលេខ ៥ នៅចំណុចខាង
លើនោះដូចកាលមុន ទើបខាងមន្ទីរសាធារណៈការួមនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានទៅកាយដីច្រកការុងនិងប្រើអេស្កាវ៉ាទ័រជួយទប់ទឹក ការពារ ការលិចលង់ជាថ្មីម្ដងទៀត ។

យ៉ាងនេះក្តីលោកបានបញ្ជាក់ថាប្រសិនបើស្ថានភាពទឹកឡើងខ្ពស់ជាងកន្លះម៉ែត្រ អាចនឹងកាត់ផ្ដាច់ផ្លូវចំណុចខាងលើជាថ្មីម្ដងទៀតជាពុំខានហើយ បើបែបនេះមែន នឹងត្រូវសុំក្រុមហ៊ុនធ្វើផ្លូវជប៉ុនបើកផ្លូវវាងផ្សារឧត្តុង្គជាថ្មីម្ដងទៀតជាមិនខានឡើយ ៕សុខ គឹមសៀន