រថយន្ត​ស៊េរី​ទំនើប​បត់​ឆ្លងផ្លូវ​អត់​ស៊ី​ញូ ត្រូវរឺ​ុ​ម៉ក​ម៉ូតូ​ទៅបុក បាក់​កញ្ចក់​អស់​មួយ​ត្រូវ​ម្ចាស់​រថយន្ត​អាង​អំណាច ហៅ​អង្គរក្ស​មក​ក្របួច ក​.​អាវ​

0

​ភ្នំពេញ ៖ បុរស​ម្នាក់​បើក​រឺ​ុ​ម៉ក​ម៉ូតូ​ទៅ​បុក​ចំ​កញ្ចក់​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ដែល​បើក​បត់​ឆ្លងផ្លូវ​បណ្តាលឱ្យ​បាក់​កញ្ចក់​រថយន្ត​អស់​មួយ​ចំហៀង សំណាងល្អ​អ្នកបើកបរ​ទាំងសងខាង​មិន​មាន​រងរបួស ក៍​ប៉ុន្តែ​បុរស​បើក​រឺ​ុ​ម៉ក​ម៉ូតូ​ត្រូវ​ក្រុម​អង្គរក្ស​ម្ចាស់​រថយន្ត​ចាប់​ក្របួច ក​.​អាវ អូស​ទៅ​

មើល​កញ្ចក់​រថយន្ត​ដែល​បាក់ បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកដំណើ​រ​តាម​ដងផ្លូវ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៨ និង​១០​នាទី យប់​ថ្ងៃ​ទី ១៦ កញ្ញា ២០១៤ នៅ​ចំណុច​មុខ​សណ្ឋាគារ​កាំបូឌី​យ៉ាន់​ណា  ផ្លូវ​ព្រះ​ស៊ី​សុ​វត្តិ ស្ថិតក្នុង​សង្កាត់​ចតុមុខ  ខណ្ឌដូនពេញ ។​
​ប្រភព​ព័ត៌មាន​ពី​បុរស​បើក​រឺ​ុ​ម៉ក​ម៉ូតូ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គឺ​គាត់​បាន​បើក​រឺ​ុ​ម៉ក​ម៉ូតូ​តាមផ្លូវ​ព្រះ​ស៊ី​វត្តិ ក្នុង​ល្បឿន​លឿន ក្នុង​ទិសដៅ​ពី​ជើង​ទៅ ត្បូង ស្របពេល​ជាមួយ​គ្នា​នោះដែរ ក៏​មាន​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2Y-6197 បើកបរ​ដោយ​បុរស​ម្នាក់​តាមផ្លូវ​ព្រះ​ស៊ី​សុ​វត្តិ​ក្នុង​ទិសដៅ ពី​ត្បូង​ទៅ​ជើង​ខណៈ​មកដល់​ចំណុច​កើតហេតុ រថយន្ត​ស៊េរី​ទំនើប​នោះបាន​បើក​បត់​ឆ្លងផ្លូវ ពេល​នោះរឺ​ុ​ម៉ក​ម៉ូតូ​គាត់​បាន​មកដល់​វ៉ាក់​អឺ គ្នា​និង​ចាប់​ហ្វ្រាំង​មិនទាន់​ក៏​បាន​ជ្រុល​ទៅ​បុក​ចំ​កញ្ចក់​រថយន្ត​ស៊េរី​ទំនើប​នោះ​បណ្តាលឱ្យ​បាក់​កញ្ចក់​អស់​មួយ​ចំហៀង ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​មាន​អ្នក​រងរបួស​ទេ ។ ភ្លាមៗ​បុរស​ម្ចាស់​រថយន្ត​បាន​ហៅ​អង្គរក្ស​របស់​ខ្លួន​ប្រហែល​ជិត​១០​នាក់ មក​កន្លែងកើតហេតុ ហើយ​ក្រុម​អង្គរក្ស​បាន​ចាប់​ក្របួច ក​.​អាវ របស់​គាត់​ទាញ​ឱ្យ​ទៅ​មើល​កញ្ចក់​រថយន្ត​ដែល​បាក់​បង្ក​ការភ្ញាក់ផ្អើល​ទាំងយប់ ។​
​អ្នកយក​ព័ត៌មាន​បាន​សុំ​ធ្វើការ​សាកសួរ​ព័ត៌មាន​ពី​ភាគី​ខាង​រថយន្ត​ដើម្បី​ចង់​បាន​ព័ត៌មាន​ទាំង​សង​ខាង​តែ​ម្ចាស់​រថយន្ត​មិន​បាន​សហការ​ផ្តល់​ព័ត៌មាន​នោះ​ទ​។​
​យ៉ាងណា​ក៏ដោយ​នៅ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មក​ពិនិត្យ​នៅ​កន្លែងកើតហេតុ និង​បាន​យក​ទាំង​រថយន្ត និង​រឺ​ុ​ម៉ក​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់​៕​

1 2