រថយន្ត ព្រូ​ស ជ្រុល​បុក​រះ​រនាំង​ដែក​ចែក​ទ្រូងផ្លូវ​ទ្រេត​៤​ផ្ទាំង​ទៅមុខ​លែងរួច​

0

​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក​តូយ៉ូតា ព្រូស​ដែល​បើក​ដោយ​នារី​រូប​ស្រស់​ម្នាក់​បាន​បើក​ទៅបុក​រះ​រនាំង​ដែក​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​ទ្រេត​៤​ផ្ទាំង​ហើយ រថយន្ត​បង្ក​ដាច់​កាឡេ​កង់​មុខ​ទៅមុខ​លែងរួច កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី យប់ ថ្ងៃទី ១៦ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅតាម​បណ្តោយ​មហាវិថី​

សហព័ន្ធរុស្ស៊ី​ស្ថិតក្នុង​សង្កាត់​ដេប៉ូ​៣ ខណ្ឌ​ទួលគោក​។​
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹង​ថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត តូយ៉ូតា ព្រូ​ស មួយ​គ្រឿង​ពណ៌​ស​គ្មាន​ស្លាក​លេខ​ដែល​បើកបរ​ដោយ​នារី​រូប​ស្រស់​ម្នាក់​និង​រួម​ដំណើរ ជាមួយ​នារី​ម្នាក់​ទៀត​បាន​ធ្វើដំណើរ​តាម​បណ្តោយ​តាម​មហាវិថី​សហព័ន្ធរុស្ស៊ី​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច មកដល់​ចំណុច​កើតហេតុ​ក៏បាន​រេ​ចង្កូត​ទៅបុក​រះ​រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង បណ្តាលឲ្យ​បាក់​អស់​ចំនួន​៤​ផ្ទាំង​រួច​រថយន្ត បង្ក​ដាច់​កាឡេ​កង់​មុខ​គាប់​ជាប់​ទៅមុខ​លែងរួច​។​បន្ទាប់ពី​កើតហេតុ​ម្ចាស់ រថយន្ត​ដែល​ជា​នារី​ស្រស់​ពីរ​ខាងលើនេះ​ត្រូវ​រថយន្ត​កាមរី​ពណ៌​ខ្មៅ មួយ​មក​រំដោះ​យក​ចេញ​ពី​កន្លែង​ហេតុ​ទៅ​បាត់​តែម្តង​។ 
​ក្រោយពេល​កើត​សមត្ថកិច្ច​បាន​ចុះ​វាស់វែង រថយន្ត​បង្ក​ហេតុនេះ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់ ៕​

1