ម៉ូតូ​ស្គុប​ពី​ពន្លះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥​ពីក្រោយ​ពេញទំហឹង​របួសធ្ងន់​-​ស្រាល​៣​នាក់​

0

​ភ្នំពេញ ៖ ម៉ូតូ​ស្គុប​ពី​មួយ​គ្រឿង​បើក​ទៅ​បុក​ពីក្រោយ​ម៉ូតូ​ហុងដា​ឌ្រី​មមួយគ្រឿង​ទៀត​ពេញទំហឹង​បណ្តាលឱ្យ​របួសធ្ងន់​-​ស្រាល ៣​នាក់ ចំណែក​ម៉ូតូ​ខូចខាត​ទាំង​សងខាង ។​

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១០ យប់ ថ្ងៃទី ១៦ ខែ​កញ្ញា ឆ្នាំ​២​ខ​០១៤ នៅ​ចំណុច​មុខ​ច្រកចូល​មន្ទីរពេទ្យបង្អែក​ពោធិ៍ចិនតុង តាម​មហាវិថី​សហព័ន្ធរុស្ស៊ី ស្ថិតនៅ​ក្នុង​សង្កាត់​កា​កាប  ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​ជនរងគ្រោះ​ទី​១.​ឈ្មោះ សួន ចាន់​ធា ភេទ​ស្រី  អាយុ​២៨​ឆ្នាំ ជាក​ម្មការ​នី​រោងចក្រ របួសធ្ងន់ និង​ទី​២.​ឈ្មោះ ហ៊ិ​ន វណ្ណឌី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ របួសស្រាល​។ ជនរងគ្រោះ​ទាំង​២ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ រស់នៅ​ម្តុំ​ស្ថានីយ៍​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍  ចំណែក​ទី​៣.​ឈ្មោះ ផន ផានិត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ របួសស្រាល ជិះ​ម៉ូតូ​ស្គុប​ពី រស់នៅ​ក្នុង​ភូមិ​ត្រពាំង​ធ្នង់ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ស្គុប​ពី មួយ​គ្រឿង​ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1BP-2182 បើក​ដោយ​បុរស​ម្នាក់ តាម​មហាវិថី សហព័ន្ធរុស្ស៊ី​ក្នុង​ទិសដៅ ពី​លិច​ទៅ​កើត ខណៈ​មក​ដល់​ចំណុចកើតហេតុ ក៏​បាន​ជិះ​ទៅ​បុក​ពីក្រោយ​ម៉ូតូ ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1BZ-1332 ជិះ​ដោយ​បុរស​នារី​២​នាក់ ស្រប​ទិស​គ្នា ពេញទំហឹង​បណ្តាលឱ្យ​រងរបួស​ធ្ងន់​-​ស្រាល ៣​នាក់ ចំណែក​ម៉ូតូ​រង​ការខូចខាត​ទាំងសងខាង ។​
​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សាមុយ​មក​ទទួលយក​ទៅ​សង្គ្រោះ​ហើយ​ភាគី​ទាំងពីរ​បាន​ធ្វើ​ការសម្រួល​គ្នា​តែ​មិន​ត្រូវ​គ្នា ដូច្នេះ​សមត្ថកិច្ច​ក៏​បាន​យក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ទៅ​ដោះស្រាយ​គ្នា​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កា​កាប តាម​និតិ​វិធី​ច្បាប់​៕​

1