ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត០១គ្រួសារ បានទទួលអំណោយមនុស្សធម៌ពីប្រធានសមាគមចលនាយុវជនកម្ពុជា(ក១៥៧) សាសាខាខេត្តកំពង់ធំ

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២លោក ប៉ែន វណ្ណរិទ្ធ ប្រធានសមាគមចលនាយុវជនកម្ពុជា(ក១៥៧) សាសាខាខេត្តកំពង់ធំ បានចាត់តាំងឲ្យក្រុមការងារដឹកនាំដោយលោក កែ កញ្ចនា អនុប្រធានប្រធានសមាគមចលនាយុវជនកម្ពុជា(ក១៥៧) លោក អ៊ុត វណ្ណរិន មេឃុំត្រពាំងឬស្សី និងសហការីបានយកអំណោយមនុស្សធម៌ និងថវិកាទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត០១គ្រួសារ ឈ្មោះសន សុខ ភេទស្រី អាយុ៣៦ឆ្នាំ មានកូន០៣នាក់ រស់នៅភូមិត្រពាំថ្ម ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ដោយលោក កែ កញ្ចនា អនុប្រធានប្រធានសមាគមចលនាយុវជនកម្ពុជា(ក១៥៧)បានលើកឡើង ពីផលវិបាក និងទុក្ខវេទនារបស់ក្រុមគ្រួសារដែលមានជីវភាពខ្វះខាតដែលរកព្រឹកខ្វះល្ងាច និងពុំមានកន្លែងរស់នៅសមរម្យនោះទេ។ ដោយមានការខិតខំប្រឹងប្រែង ការយកចិត្តទុកដាក់ អំពីសុខទុក្ខ របស់ប្រជាពលរដ្ឋ និងបានយកចិត្តទុកដាក់ខ្ពស់បំផុតអំពីជីវភាពរស់នៅ និងទុក្ខលំបាកនានារបស់ពួកគាត់ ដោយសារជួបបញ្ហាលំបាកក្នុងការរកទទួលទាន ចិញ្ចឹមជីវិតរបស់ពួកគាត់ កន្លងមកនេះ។ អាស្រ័យហេតុនេះហើយបានជាលោក ប៉ែន វណ្ណរិទ្ធ ប្រធានសមាគមចលនាយុវជនកម្ពុជា(ក១៥៧) សាសាខាខេត្តកំពង់ធំ បានអំពាវនាវដល់សប្បុរស់ជនជននានា ជួយឧបត្ថម្ភ និងគាំទ្រដល់គ្រួសារមួយចំនួនដែលមានជីវភាពខ្វះខាតក្នុងខេត្តកំពង់ធំ ដើម្បីឲ្យពួកគាត់មានជម្រករស់នៅសមរម្យ គ្រឿងឧបភោគបរិភោគមានគ្រប់គ្រាន់ និងផ្តល់ថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃដល់ពួកគាត់ផងដែរ។

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត០១គ្រួសារ សូមថ្លែងអំណរគុណដល់ ប្រធានសមាគមចលនាយុវជនកម្ពុជា(ក១៥៧) សាសាខាខេត្តកំពង់ធំ បានជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់រូបខ្ញុំ សូមបួងសួងដល់វត្ថុសាកសិទ្ធជួយថែរក្សាក្រុមការងារទាំងអស់ មានសុខភាពល្អ ប្រកបកិច្ចការងារទទួលបានជោគជ័យ និងពុទ្ធពរទាំង៤ប្រការគឺអាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត០១គ្រួសារ ទទួលបានអំណោយមនុស្សធម៌រួមមាន៖ ទឹកសុទ្ធ០៥យួរ ទឹកត្រី០១យួរ មី០១កេស អំបិលអីយ៉ូត០១កញ្ចប់ ប៊ីចេង០១កញ្ចប់ ដែកគោលវាយសង្កសី០១គីឡូក្រាម អង្ករ៥០គីឡូក្រាម សង្កសី២៥សន្លឹក របាឈើ០៨របា និងថវិកា១៥០.០០០រៀល ។