ប៉ុស្ត៍នគរបាលរដ្ឋបាលឃុំកូបស្រុកអូរជ្រៅទទួលបានដីនិងប្លង់រឹងពីម្ចាស់ផ្សារអូរជ្រៅតិ៍ដែលផ្តល់ជាប្រទានកម្ម

បន្ទាយមានជ័យ៖ប៉ុស្ត៍នគរបាលរដ្ឋបាលឃុំកូបស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យទទួលបានដីនិងជាម្ចាស់ប័ណ្ណសម្គាល់អចលនវត្ថុ(ប្លង់រឹង)ពីម្ចាស់ក្រុមហ៊ុនផ្សារអូរជ្រៅតិ៍ដែលផ្តល់ជាប្រទានកម្ម ជូនប្រើប្រាស ។

លោកឧត្តមសេនីយ៍ត្រីង៉ាន់ ចិន្តា ស្នងការរង ទទួលក្រុមការងារស្រុកអូរជ្រៅនិងជាតំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល ខេត្ត បន្ទាយមានជ័យ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២២ ទទួលពីប្លង់ដីពីលោកពិន សុផាន និងលោកសុត គន្ធា ជាតំណាងម្ចាស់ក្រមហ៊ុនផ្សារធំអូរជ្រៅ ស្ថិតនៅភូមិយាងថ្មីឃុំកូប ស្រុកអូរជ្រៅ ខខេត្តបន្ទាយមានជ័យ។ពោលគឺដេីម្បីប្រគល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកូប សម្រាប់អោយអង្គភាពនេះសាងសង់អគារប៉ុស្តិ៍ និងជាកន្លែងធ្វើការរបស់មន្ត្រីនគរបាលក្នុងភារកិច្ចថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ពិសេសគឺផែនកាេភូមិឃុំមានសុវត្ថិភាព ។

សូមបញ្ជាក់ថា ដីនោះដាក់ឈ្មោះសេស វិបុល អតីតអធិការនគរបាលស្រុកអូរជ្រៅ បច្ចុប្បន្នស្នងការរងនគរបាលខេត្តកំពត ជាម្ចាស់ប័ណ្ណសម្គាល់អចលនវត្ថុ ក្នុងនាមអចលនទ្រព្យសម្បត្តិរដ្ឋ ។ ហើយដីនោះមានទំហំ៦,៥ម៉ែត្រ គុណ២៥,៦ម៉ែត្រស្ថិតនៅភូមិយាងថ្មីឃុំកូបស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។

ក្នុងនាមលោកឧត្តមសេនីយ៍ទោស្នងការ លោកឧត្តមសេនីយ៍ត្រីង៉ាន់ ចិន្តា ចំពោះម្ចាស់ផ្សារអូរជ្រៅដែលធ្វើប្រទានកម្មដីនិងប្លង់ដីជូនប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកូបធ្វើជាទ្រព្យសម្បត្តិរដ្ឋ ដើម្បីប្រើប្រាសក្នុងប្រយោជន៍សាធារណ: ។លោកសូមជូនពរអោយម្ចាស់អំណោយនិងបុគ្គលិកបានជោគជ័យក្នុងការវិនិយោគនិងអាជីវកម្មផ្សារអូរជ្រៅ ពិសេសមានអតិថិជនច្រើនឡើងបន្ថែមទៀត ៕ដោយ៖ឃិន គន្ធា