លោកអភិបាលខេត្តស្រះកែវ ដឹកនាំប្រតិភូ ចូលរួមកាន់បិណ្ឌជាមួយមេបញ្ជាការប៉េអឹម នៅខេត្តបាត់ដំបង

0

ខេត្តបាត់ដំបង ÷ ប្រតិភូថៃជាច្រើនរូប ដែលដឹកនាំដោយលោក បរិញ្ញា ផូធិសាត់ អភិបាលខេត្តស្រះកែវ បានអញ្ជើញចូលរួមកាន់បិណ្ឌ នៅក្នុងខេត្តបាត់ដំបង ជាមួយលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលបង្កើតជាភាពអធិកអធ័មក្រៃលែង។

នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញនេះ នៅក្នុងបរិវេណទីអារាម ” វត្តដំរីស ” ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង គឺជាវេណកាន់បិណ្ឌទី១១ ហើយក៏ជាវេណរបស់លោក មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងក្រុមគ្រួសារ ផងដែរ។
នៅក្នុងឱកាសនៃពិធីកាន់បិណ្ឌនោះដែរ គេសង្គេតឃើញថា មានការអញ្ជើញចូលរួមពីសំណាក់ភាគីថៃជាច្រើនរូបដែលដឹកនាំប្រតិភូដោយលោក បរិញ្ញា ផូធិសាត់ អភិបាល នៃគណអភិបាល ខេត្តស្រះកែវ រួមទាំងពុទ្ធបរិស័ទ នៅក្នុងខេត្ត និងមន្ត្រីកងរាជអាវុធហត្ថយ៉ាងច្រើនកុះករ។
នៅព្រឹកនោះដែរ លោកអភិបាលខេត្តស្រះកែវ និងមន្ត្រីក្រោមឱវាទទាំងអស់ បានរួមគ្នាប្រគេនបច្ច័យ ដល់ព្រះសង្ឃក្នុងទីអារាម ដើម្បីឧទ្ទិសបុណ្យកុសល ដល់ក្រុមគ្រួសារ សាច់ញាតិ ដែលបានលាចាកលោកទៅកាន់សុគតិភព និងជាការរួមសាមគ្គីធ្វើបុណ្យរួមគ្នារវាង កម្ពុជា-ថៃ ផងដែរ ៕ អត្ថបទ : ព្រាប.ស