យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​លឿន​ត្រូវគេ​ធាក់​ពីក្រោយ​បណ្តាល​ដួល​បោក ផ្ទប់​នឹង​ថ្នល់​រងរបួស​ធ្ងន់​

0

ភ្នំពេញ​៖ យុវជន​ពីរ​នាក់​ត្រូវ​រងរបួស​ធ្ងន់ធ្ងរ​ប​ន្ទា​ប់​ពី​ពួកគេ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ហើយ​ត្រូវ​យុវ​ពីរ​នាក់​ផ្សេងទៀត​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ជិះ​មក​ធាក់​ពីក្រោយ​បណ្តាល​ឲ្យ​ដួល​បោក​ផ្ទប់​ទៅនឹង​ថ្នល់​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​០០​នាទី​យប់​ថ្ងៃទី​២៦ កុ​ម្ភះ ឆ្នាំ​២០១៤ ស្ថិតនៅលើ​ស្ពាន​ព្រះមុន្នីវង្ស​ចាស់ ក្នុង​ច្បារអំពៅ​ទី​១ ខណ្ឌមានជ័យ​។​

តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ស​ង្គេ​ត​ឃើញ យុវជន​រងគ្រោះ​ទាំងពីរ​នាក់​ខាងលើ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកវីវ៉ា ធ្វើដំណើរ​ឆ្លងស្ពាន​ព្រះមុន្នីវង្ស​ចាស់ ក្នុងទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ពាក់កណ្តាល​ស្ពាន​ក៏ត្រូវ​យុវជន​ពីរ​

នាក់​ផ្សេងទៀត មិន​ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់ បាន​ជិះ​ម៉ូតូ​មក​ធាក់​ពីក្រោយ​បណ្តាល​ឲ្យ​យុវជន​ទាំងពីរ​នាក់​ដែល​ជិះ​ម៉ូតូ​វីវ៉ា​ដួល​បោក​ផ្ទប់​ទៅនឹង​ថ្នល់​រងរបួស​ធ្ងន់​ទាំងពីរ​នាក់ ម្នាក់​សន្លប់​ស្តូកស្តឹង និង​ម្នាក់ទៀត​រង​បួស​ក្បាល ត្រូវបាន​រថយន្ត​សាមុយ​មក​ដឹក​យកទៅ​សង្គ្រោះ​នៅ​

មន្ទីរពេទ្យ​ភ្លាមៗ រីឯ​ជនបង្ក​ក្រោយ​កើតហេតុ​បាន​ជិះ​រត់គេច​បាត់ស្រមោល​សូន្យឈឹង​។​ ក្រោយ​កើ​តុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​អន្តរាគមន៍​វាស់វែង​និង​យក​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ច្បារអំពៅ​ទី​១ រងចាំ​ម្ចាស់​មក​ទទួលយក​ទៅវិញ​៕​01 02