ចោរឆក់​អស់​លក្ខ​ពីរ​នាក់​ត្រូវបាន​ចាប់ខ្លួន​ពេលធ្វើ​សកម្មភាព​ហើយ​ជ្រុល​ទៅ​បុក​ម៉ូតូ​គេ​បណ្តាលឲ្យ​រង របួស ធ្ងន់​ថែមទៀត​

0

​ភ្នំពេញ​៖​ចោរឆក់​ពីរ​នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាន​ល​ខណ្ឌចំការមន​ឃាត់ ខ្លួន​ភ្លាមៗ​កាលពី​វេលា​ម៉ោង ១១ និង​៣០​នាទី​យប់​ថ្ងៃទី ១៨​ខែ​កញ្ញា​ឆ្នាំ​២០១៤ ចំណុចស្តុ​បទួត​ចិន​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង​កែង​និង​ផ្លូវ​លេខ ១៧៣ ក្នុង​សង្កាត់​ទំ​នប​ទឹក ខណ្ឌចំការមន​ខណៈពេល​ពួកគេ​បាន​កំពុង​

ធ្វើ​សកម្មភាព​ឆក់​កាបូប​តែ​សំណាងអាក្រក់​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ផ្សេង​ទៀត​បណ្ដាលអោយ​ដួល​រត់​មិន​រួច​។​
​សមាសភាព​មុខសញ្ញា​ជនជាប់ចោទ​ជា​ចោរ​ខាងលើ​ទី​១​ឈ្មោះ​ម៉ៅ​ចាន់​រិទ្ធី​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​គ្មាន​មុខរបរ​ច្បាស់លាស់​ស្នាក់​ជនជាប់ចោទ​ទី​២​ឈ្មោះ​ចាន់​វ​ទ្ធី​ប្រុស​អាយុ​២៩​ឆ្នាំ​គ្មាន​ទីលំនៅ​ពិតប្រាកដ​។ 
​តាម​សំដី​ជនរងគ្រោះ​ឈ្មោះ លីន​ណា​ភេទ​ស្រី​អាយុ​៣០ ឆ្នាំ​មុខរបរ​ធ្វើការ​ពេល​យប់ មាន​ទីលំនៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន បាន​និយាយ​ឲ្យដឹងថា​នៅ​មុនពេល​កើតហេតុ​នា​ង​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្មាស់ ពណ៌​សលាយ​ខ្មៅ​មួយ​គ្រឿង​ជាមួយ​ប្តី​របស់​នាង​បាន​ចេញពី​កន្លែង​ញុំ​អី​នៅ​ផ្សារ​ដេប៉ូ​ហើយ​នាង​បាន​ជិះ​ម៉ូតូ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​បំណង​ត្រលប់​ទៅផ្ទះ​វិញ​ក៏​ស្រាប់តែ​មក​ដល់ ចំណុច​មុខ​សណ្ធាគារ​អិន​ឌិក​ខន ក៏​លេចមុខ​ជនសង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ី​រុស​ពណ៌​ខ្មៅ​មិនមាន ស្លាក​លេខ​បានមក​ឆក់​យក​កាបូបស្ពាយ​ពី​នាង​តែ​នាង​បាន​កាន់​ជាប់​ទាញ​មកវិញ​ជាមួយ​ជនសង្ស័យ​នោះ​រហូត ពី​កន្លែងកើតហេតុ​មកដល់ ចំណុចស្តុ​បទួត​ចិននាង​នៅតែ​ព្យាយាម​ស្រែកចោរៗ​ភ្លាមនោះ​ជនល្មើស​ជា​ចោរ​ក៏​ជ្រុល​ចង្កូត​ម៉ូតូ​ទៅ​បុក​ម៉ូតូ​គេ​ផ្សេង​ទៀត​ក្នុង​ទិសដៅ​បញ្ច្រាស​បណ្ដាលអោយ​ម៉ូតូ​ទាំង​ពីរ​ដួល​ច្រងាប់ច្រងិល​បណ្តាល​ម្ចាស់​ម៉ូតូ ដែល​ជនសង្ស័យ​នោះ​ជ្រុល​ទៅបុក​នោះ​រងរបួស​ធ្ងន់ធ្ងរ​និង​ជនសង្ស័យ​នេះ​ក៏​រងរបួស​ធ្ងន់​ដូចគ្នា ទើប​ប្រជាជន​នៅក្បែរនោះ​ធ្វើ​ការសហការ​ជាមួយ​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​នេះ​ភ្លាមៗ​តែម្តង​។​
​ស្ត្រី​រងគ្រោះ​បាន​បន្តទៀតថា​ចំពោះ​កាបូប​ដែល​ជនសង្ស័យ​នោះ​ធ្វើ​សកម្មភាព​ខាងលើ​នេះ​មិនមាន​អ្វី​នៅ​ក្នុង​ការ បូ​ប​នេះ​ទេ​ព្រោះ​វត្តុ​ដែល​មាន​តំលៃ​ដូច​ទូរព្ទ​ស័នាង​បាន​ផ្ញៃទុក​នៅ​ប្តី​របស់​នាង​អស់​ហើយ​តែ​អ្វី​ដែល​នាង​ព្យាយាម​ស្រែក​ឲ្យគេ​ជួយ​នោះ​គឺ​នាង​ខ្លាច​ជនសង្ស័យ​ទាញ​នាង​ឲ្យ​ធ្លាក់​ពីលើ​ម៉ូតូ​ទើប​នាង​ស្រែក​ឲ្យគេ​ជួយ​បែប នេះ ។  បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​ដែល​ត្រូវ​ជនសង្ស័យ​ខាងលើ​ជ្រុល​ទៅ​ម៉ូតូ​ទៅបុក​ខាងលើ​បណ្តាលឲ្យ​រងរបួស​ធ្ងន់​ដែល​នោះ​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹង​យក​ទៅ​មន្ទីរពេទ្យ​ព្យាបាល​ភ្លាមៗ និង​ចំណែក​ជនសង្ស័យ​ដែល​រងរបួស​ដែល​នោះ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្លិ៏នគរបាល​ទំនប​ទឹក​និង​ទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ដើម្បី​ចាក់​ការ​ទៅ​តាម​ផ្លូវច្បាប់​៕​

1 2