​នារី​ម្នាក់​បើករថយន្ត​វី​ស្តុ​ន​លឿន​ជ្រុល​បុក​ម៉ូតូ​ហ្វី​ណូ​របួសធ្ងន់​ម្នា​ក់នៅ ខាងក្រោយ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​

0

​ភ្នំពេញ​៖ យុវជន​ម្នាក់​ត្រូវ​រងរបួស​បែកក្បាល​ហូរឈាម សន្លប់​ស្តុក​ស្តឹង​នៅនឹងកន្លែង​កើតហេតុ ដោយសារ​រូបគេ ជិះ​ម៉ូតូ​ហ្វី​ណូ​មួយគ្រឿង​យ៉ាង​លឿន​ដល់​ចំណុច​ផ្លូវកែង​ត្រូវ​រថយន្ត​វី​ស្តុ​ន​បើកបរ​ដោយ​នារី​ម្នាក់​ជ្រុល​ល្បឿន​បុក​ពេញទំហឹង​កាលពី​វេលា​ម៉ោង ២ នឹង ០០ នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី ២៧​ខែកុម្ភៈ ឆ្នាំ ២០១៤ ស្ថិតនៅ តាម​បណ្តោយ​ផ្លូវ​លេខ​៥១ កែង​ផ្លូវ​លេខ ១៨៤ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។ ​

​យោងតាម​ប្រភពព័ត៌មាន​ពី​បុរស​ជា​សន្តិសុខ​យាម​នៅ​ជិត​ចំណុចកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើត ហេតុ​មាន​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ហ្វី​ណូ ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ​ភ្នំពេញ 1AI 9099 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ លេខ ៥១​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​យ៉ាង​លឿន លុះដល់​ចំណុច​កែង​ផ្លូវ​លេខ ១៨៤ មិន​បន្ថយល្បឿន ក៏ត្រូវ​នារី ម្នាក់​កំពុង​បើកបរ​រថយន្ត​វី​ស្តុ​ន ពណ៌​លឿង ពាក់​ស្លាក​លេខ 2U 5377 តាមផ្លូវ​លេខ​១៨៤ ទិសដៅ​ពី​លិចទៅ​កើត ជ្រុល​បុក​ពេញទំហឹង ខ្ទាត​ម៉ូតូ​នឹង​រថយន្ត​ឃ្លាត​ពីគ្នា​ជាង ៥០ ម៉ែត្រ នឹង​បណ្តាល​ឲ្យ​យុវជន​ម្ចាស់​ម៉ូតូ​ត្រូវ​រងរបួស ធ្ងន់ធ្ងរ ចំណែក​ម៉ូតូ​នឹង​រថយន្ត​ត្រូវ​រង​ការខូចខាត​ស្ទើ​ទាំងស្រុង ។

​ ​ប្រភព​ដដែល​បន្តថា​ក្រោយ​កើតហេតុ​ម្ចាស់​រថយន្ត​បាន​ចុះមក​លើក​ជនរងគ្រោះ​ថ្នាក់​លើ​រថយន្ត​របស់ខ្លួន រួច​ដឹក​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​ហើយ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ ដែរ​ប៉ុន្តែ​មិនឃើញ​ភាគី​រថយន្ត​បង្កហេតុ ដូច្នេះ​បាន​ត្រឹម​វាស់វែង​អូស​យក​ម៉ូតូ​ហ្វី​ណូ​របស់​យុវជន​រងគ្រោះ​ទៅ រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​រង់ចាំ​ភាគី​ទាំង ២​ចូលមក​ដោះស្រាយ​តាមផ្លូវ​ច្បាប់។02 03