រថយន្ត​កាមរី​គូទ​ស្វិត​បើក​បត់​ចូល​ព្រលានយន្តហោះ​ភ្នំពេញ ជ្រុល​ទៅ​បុក​ម៉ូតូ​អាយ​ខុន​ពេញទំហឹង​របួសធ្ងន់​៣​នាក់​

0

​ភ្នំពេញ ៖ រថយន្ត​កាមរី​គូទ​ស្វិត​មួយគ្រឿង​បើក​បត់​ចូល​ក្នុង​អាកាសយានដ្ឋាន​ភ្នំពេញ​អន្តរជាតិ បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​អាយ​ខុន​មួយ​គ្រឿង​ពេញទំហឹង​បណ្តាល​ឱ្យ​យុវជន​ជិះ​នៅលើ​ម៉ូតូ​បី​នាក់​រងរបួស​ធ្ងន់​ចំណែក​ម្ចាស់​រថយន្ត​បាន​បើកទ្វា​រថយន្ត​រត់​បាត់​ស្រមោល​ហើយ​រថយន្ត​និង​ម៉ូតូ​រង​ការខូចខាត​

ទាំងសងខាង ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨​និង​២០​នាទី យប់ ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ច្រកចូល​អាកាសយានដ្ឋាន​ភ្នំពេញ​អន្តរជាតិ តាម​បណ្តោយ​ផ្លូវ​មហាវិថី​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹង​ថា​នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​កាមរី​គូទ​ស្វិត​មួយគ្រឿង ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ ង​.៧៣៥៤​ភព​២ បើក​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវ​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​កើតហេតុ​បាន​បត់​ឆ្លងផ្លូវ​ចូលទៅ​ច្រក​ផ្លូវ​អាកាសយានដ្ឋាន​ភ្នំពេញ​អន្តរជាតិ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​អាយ​ខុន ពណ៌​ផ្កាឈូក លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ​1AX-8786 ជិះ​គ្នា​បីនាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​មហាវិថី​សហព័ន្ធរុស្ស៊ី​ក្នុង​ទិសដៅ​ពី​លិច មក​កើត ចំ​ពេញទំហឹង​បណ្តាល​ឱ្យ​យុវជន​ជិះ​ម៉ូតូ​ទាំង​៣​នាក់​រងរបួស​ធ្ងន់ ។​
​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​៣​នាក់​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​ឯ​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិកា​រដ្ឋា​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ រងចាំ​ការដោះស្រាយ​គ្នា​ជា​ក្រោយ​តាម​ផ្លូវច្បាប់ ៕​

1 2 3