អភិបាលរង នៃគណៈអភិបាលក្រុងកោះរ៉ុងចំនួន ២រូប ត្រូវបានប្រកាស់តែតាំងចូលកាន់តំណែងជាផ្លូវការ

0

ក្រុងកោះរ៉ុង៖លោក អែម រ័ត្នម៉ានិល ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ៤ និងលោក ឡាយ ង៉ែត  ឋានន្តរស័ក្តិ នាយ ក្រមការ ថ្នាក់លេខ៦ នាព្រឹក ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២២ ត្រូវបានប្រកាស់តែងតាំង ឱ្យចួលកាន់តំណែង ជាអភិបាលរង នៃគណៈអភិបាលក្រុងកោះរ៉ុងជាផ្លូវការ ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំលោកអភិ បាលរង ក្រុងទាំង ២រូប ដែលជាមន្ត្រីដែលមានលក្ខណៈសម្បត្តិ មានសមត្ថភាព មានបទពិសោធន៍សំដៅជួយសម្រួល ពន្លឿនការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែល្អប្រសើរក្នុងការឆ្លើយតបបានទាន់ពេលវេលានូវសំណូមពរ និងតម្រូវការប្រជាពលរដ្ឋនៅមូលដ្ឋានស្របតាមគោលនយោបាយកែទម្រង់ស៊ីជម្រៅវិមជ្ឈការ និងវិសហមជ្ឈ ការរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម អភិបាលខេត្តបានបន្តទៀតថា ការបន្ថែមគណៈអភិបាលខេត្ត គណៈអភិបាលក្រុង ស្រុក និងនាយករដ្ឋបាលខេត្ត ក្រុង ស្រុក ទៅតាមទំហំការងារនាពេលបច្ចុប្បន្ន។ ការបេ្តជ្ញាចិត្តរបស់លោក អភិបាល រងក្រុងថ្មីនាពេលនេះ ពិតជាមានអត្ថន័យក្នុងការបំរើសេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងនាមយើង ជាមន្ត្រី រដ្ឋបាលត្រូវបានឆ្លងកាត់សាលា (ភូមិន្ទរដ្ឋបាល) ដែលទទួលបានចំណេះដឹងសមស្របក្នុងការដឹកនាំ ម្យ៉ាង ទៀតរដ្ឋបាលខេត្តបានជ្រើសរើសមន្ត្រីដែលមានសមត្ថភាព និងធ្វើការតែងតាំងជាប្រធាន អនុប្រធាន តាម ការិយាល័យ ព្រមទាំងបានស្នើសុំគណៈអភិបាល កងកម្លាំង និងប្រជាពលរដ្ឋចូលរួមសហការ អភិវឌ្ឍក្រុង កោះរ៉ុងឱ្យទទួលបានជោគជ័យនាពេលខាងមុខ។ បន្តអភិវឌ្ឍសមត្ថភាពទាក់ទង និងតួនាទីភារកិច្ច ស្របតាម កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ តួនាទីភារកិច្ចរបស់អភិបាលរង ត្រូវធ្វើជាសេនា ធិការ ឱ្យគណៈអភិបាលក្នុងការដឹកនាំនៅតំបន់កោះ។ការធ្វើដំណើនៅតំបន់កោះជួបការលំបាកនាពេលកន្លងមក បច្ចុប្បន្នក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវតភ្ជាប់ពីភូមិមួយទៅភូមិមួយមានភាពកាន់តែងាយស្រួលសម្រាប់ប្រជាពលរដ្ឋធ្វើចរាចរណ៍ម្យ៉ាងទៀតបញ្ហាសន្តិសុខនៅតាមតំបន់កោះមានភាពល្អមិនមានភាពស្មុគស្មាញ។ដូចនេះមន្ត្រីត្រូវស្វែងយល់អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្នុងការត្រៀមបង្ការជួយដោះស្រាយបញ្ហាកើតឡើងដោយយថាហេតុពិសេសជម្រុញការផ្តល់សេវាសុខាភិបាលរបស់យើងឱ្យមានគុណភាពធានាដល់សុខភាពសាធារណៈប្រជាពលរដ្ឋព្រោះតំបន់កោះមានមណ្ឌលសុខភាពមួយនិងប៉ុស្តិ៍សុខភាពមួយ។ដោយសារមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនៅតំបន់កោះមានភាពទាក់ទាញភ្ញៀវទេសចរចេញចូលកាន់តែច្រើនពិសេសភ្ញៀវទេសចរអឺរ៉ុប។ក្រៅពីវិស័យទេសចរណ៍តំបន់កោះត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់លើសេវាអប់រំយើងបង្កើតឱ្យមានអនុវិទ្យាល័យពង្រីកឱ្យទៅជាវិទ្យាល័យដើម្បីឱ្យកូនចៅរបស់យើងបានរៀនសូត្រនៅទីនេះ។ហើយនៅចុងឆ្នាំនេះឬដើមឆ្នាំ២០២៣ប្រជាពលរដ្ឋតំបន់កោះនឹងមានភ្លើងរដ្ឋប្រើប្រាស់ដូចជាប្រជាពលរដ្ឋនៅដីគោកដែរ។នៅទីនេះមានប្រជាជនតិចសេវាតិចដូច្នេះយើងត្រូវធ្វើជាគំរូក្នុងការបំរើសេវាសាធារណៈទៅតាមយន្តការច្រកចេញចូលតែមួយតាមសង្កាត់នីមួយ ដើម្បីកាត់បន្ថយពេលវេលាការផ្តល់សេវាជូនប្រជាពលរដ្ឋ ឆ្លើយតបតម្រូវការប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថាការអភិវឌ្ឍនៅលើកោះដែលរាជរដ្ឋាភិបាលបានធ្វើការវិនិយោគឱ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ហើយក្រុមហ៊ុនមានកាតព្វកិច្ចធ្វើការវិនិយោគ និងជំរុញការអភិវឌ្ឍនៅលើកោះ តាមប្លង់ គោល ព្រមទាំងស្នើសុំឱ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ជួយកសាងហេដ្ឋារចនាសម្ព័ន្ធតាមប្លង់គោល ផ្លូវ ៣គីឡូម៉ែត្រ តភ្ជាប់ពីភូមិកោះតូចមកកាន់សាលាក្រុងកោះរ៉ុងដើម្បីផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋមកទទួលសេវានៅសាលាក្រុងកោះរ៉ុង។ចំពោះការងារជួយសង្គ្រោះយើងបានរួមគ្នាចេញធ្វើសកម្មភាពមនុស្សធម៌ជួយប្រជាពលរដ្ឋបានជាបន្តបន្ទាប់។

ឯកឧត្តម អភិបាលខេត្តបន្តទៀតថា ការងារបរិស្ថាន ក៏ជារឿងសំខាន់ត្រូវរួមគ្នាថែរក្សាការពារ និងអភិរក្ស ព្រៃឈើ បើ(ព្រៃឈើដុះយើងរស់ ព្រៃឈើល្អយើងមានបានបើកាប់ព្រៃឈើក្ររហេមរហាមដល់កូនចៅ)ដូច្នេះអ្នក កាប់បំផ្លាញព្រៃឈើត្រូវរឹបអូសយកដីមកវិញនិងធ្វើការដាំដុះឡើងវិញហើយអ្នកបំផ្លាញព្រៃឈើត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់ ដោយគ្មានការលើកលែង យើងត្រូវរួមគ្នាពង្រឹងការគ្រប់គ្រងការងារបរិស្ថាននៅលើកោះ តាមឆ្នេរ រួមចំណែកក្នុងការទាក់ទាញទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគមកកាន់តំបន់កោះ កាន់តែច្រើនបន្ថែមទៀតបង្កើនជីវភាពប្រជាពលរដ្ឋ និងបង្កើនសេដ្ឋកិច្ចសង្គម៕

(ដោយនាគសមុទ្រ)