កម្លាំងនគរបាលការិយាល័យចរាចរណ៍ខេត្តបន្ទាយមានជ័យ ឃាត់អប់អរំបន្តបន្ទាប់អ្នកប្រើប្រាស់ម៉ូតូកែច្នៃខុសបច្ចេកទេស

0

បន្ទាយមានជ័យ
ម៉ូតូកែច្នៃខុសបច្ចេកទេស(បំពង់ស៊ីម៉ាំងប្រែន ភ្លើងបំភ្លឺ..) ត្រូវបានកម្លាំងនគរបាលការិយាល័យចរាចរណ៍ខេត្តនិងកម្លាំងនគរបាលតាមបណ្តាអធិការដ្ឋាននគរបាលស្រុកក្រុងទាំង៩ខេត្តបន្ទាយមានជ័យបានធ្វើការបង្រ្កាបដកហូតតាមដងផ្លូវជាបន្តបន្ទាប់ ដោយឡែកអ្នកបើបបរប្រព្រឹត្តល្មើសសមត្ថកិច្ចអប់រំឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពខុសច្បាប់បែបនោះទៀត។
នេះបើតាមនាយការិយាល័យនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក គី មករា ប្រាប់ឱ្យដឹងថានាថ្ងៃទី ១៤ វិច្ឆិកា ឆ្នាំ២០០២។
លោកនាយការិយាល័យប្រាប់ទៀតថា អនុវត្តតាមបញ្ជាផ្ទាល់របស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ គឺកម្លាំងនគរបាលចរាចរណ៍ខេត្តក៏ដូចជាតាមបណ្តាអធិការដ្ឋាននគរបាលស្រុកក្រុងទាំង៩ តែងតែចុះទប់ស្កាត់និងបង្រ្កាបម៉ូតូកែច្នៃខុសបច្ចេកទេសបំពង់ស៊ីម៉ាំង(ប្រែន)ការកែច្នៃបំពង់ស៊ីម៉ាំងរថយន្តខុសបទដ្ឋានបច្ចេកទេសនិងការកែច្នៃលេងភ្លើងឡាស៊ែខុសបច្ចេកទេសជាដើមនោះ។
លោកនាយការិយាល័យបញ្ជាក់ឱ្យដឹងទៀតថា ក្នុងច្បាប់ចរាចរណ៍ផ្លូវគោកត្រង់មាត្រា៦៦ ចែងថាមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកត្រូវឃាត់យានជំនិះមិនឱ្យធ្វើចរាចរណ៍ឬឃាំងទុកមិនលើស៣ថ្ងៃ។ដើម្បីធ្វើការផាកពិន័យនិងកែតម្រូវលក្ខណៈបច្ចេកទេសទៅតាមករណីដែលអ្នកបើកបរប្រព្រឹត្តល្មើសនិងបទបញ្ញត្តិចរាចរណ៍។អនុវត្តនៅត្រង់ចំណុច៤យានជំនិះដែលបញ្ចេញផ្សែងខ្លាំងឬសម្លេងម៉ាស៊ីនខ្លាំងលើសបទដ្ឋានបច្ចេកទេសឬបំពាក់ប្រព័ន្ធភ្លើងខុសស្តង់ដាកំណត់រំខានដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀតឬអ្នករស់នៅជាប់ដងផ្លូវនោះ។
ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ទោះ សិទ្ធ ឡោះ ក៏បានលើកឡើងជម្រុញឱ្យកងកម្លាំងនគរបាលក្រោមបង្គាប់ត្រូវបន្តចុះទប់ស្កាត់នូវការប្រើប្រាស់យានជំនិះគ្រប់ប្រភេទដែលកែច្នៃខុសបច្ចេកទេសបង្កប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ។ពីព្រោះថាការប្រើប្រាស់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង(ប្រែន)និងការប្រើប្រាស់រថយន្តបំពង់ស៊ីម៉ាំង(ប្រែន)នៅលើថ្នល់ប្រជាពលរដ្ឋបានធ្លាប់ប្តឹងរាយការណ៍មកលោកផ្ទាល់ពីការរំខាននៃការរស់នៅរបស់ពួកគាត់និងសំណូមពរឱ្យមានការទប់ស្កាត់។លោកឧត្តមសេនីយ៍ស្នងការក៏បានអំពាវនាវឱ្យក្មួយៗយុវជនដែលប្រើប្រាស់បំពង់ស៊ីម៉ាំងម៉ូតូ(ប្រែន)ត្រូវបញ្ឈប់នាំគញនាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោករក្សាសណ្តាប់ធ្នាប់សាធារណៈនិងរក្សាសុវត្ថិភាព អាយុជីវិតខ្លួនឯង និងអាយុជីវិតអ្នកដទៃ៕ដោយ៖ឃិន គន្ធា