​យុវជន​ម្នាក់​ត្រូវ​រថយន្ត​កុងតឺន័រ​កិន​ចំ​ពាក់កណ្តាល​ខ្លួន​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​នឹង​កន្លែងកើតហេតុ​

0

​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បើក​កៀរ​ម៉ូតូ​ហុងដា​ឌ្រី​មមួយ​គ្រឿង​ដែល​កំពុង​ធ្វើដំណើរ​តាម​ផ្លូវ​បណ្តាលឱ្យ​ធ្លាក់​យុវជន​ម្នាក់​ពី​លើ​ម៉ូតូ​មក​លើ​ផ្លូវ​ហើយ​ត្រូវ​រថយន្ត​កុងតឺន័រ​នោះ​កិន​ចំ​ពាក់កណ្តាល​ខ្លួន​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​នឹង​កន្លែងកើតហេតុ ចំណែក​អ្នកបើករថយន្ត​បាន​បន្ថែម​ល្បឿន​បើក​គេចខ្លួន​ដោយ​សុ​វត្តិភាព​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍ដ៍​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១ រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី​២៧ កញ្ញា ២០១៤ នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន​<<​សាច់គោ​អាំង​33333 >> តាមផ្លូវ​ព្រះមុនីវង្ស ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។​
​យុវជន​រងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ រ៉ា បូរី អាយុ​១៩​ឆ្នាំ ស្នាក់នៅ​ក្នុង​ឃុំ​គគី ស្រុក​កៀនស្វាយ ខេត្តគណ្តាល ។​
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើត​ជនរងគ្រោះ​និង​មិត្ត​ភក្ត្រ័​មួយក្រុ​មបាន​ជិះ​ម៉ូតូ​៤​គ្រឿង​មក​ពី​ដើរលេង​ហើយ​ធ្វើដំណើរ​ត្រឡប់​ទៅផ្ទះ​វិញ ។ ដោយ​យុវជន​រងគ្រោះ​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CL-8486 ហើយ​មិត​ភក្ត្រ័ជា​អ្នកបើក ដោយ​ធ្វើដំណើរ​តាមផ្លូវ​២៧១ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត មក​ចំណុចកើតហេតុ​ក៏​ត្រូវ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បើក​មក​ពី​ក្រោយ​យ៉ាង​លឿន​ស្រប​ទិស​គ្នា​បើក​មក​កៀរ​ម៉ូតូ​យុវជន​រងគ្រោះ​បណ្តាល​ឱ្យ​យុវជន​រងគ្រោះ​ដែល​ជិះ​ពីក្រោយ​មិត្ត​ភ​ក្ត្រ័ ធ្លាក់​ពីលើ​ម៉ូតូ​មក​លើ​ផ្លូវ​ហើយ​ត្រូវ​បាន​រថយន្ត​កុងតឺន័រ​នោះ​កិន​ពាក់កណ្តាល​ខ្លួន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​យ៉ាង​អាណោចអាធ័ម ។​
​ក្រោយពេល​កើតហេតុ​មិត្ត​ភក្ត្រ័​ជនរងគ្រោះ​បាន​ជិះ​ម៉ូត​ទៅ​ប្រាប់​សមត្ថកិច្ច​នៅ​មូលដ្ឋាន​ស្ពាន​ព្រះមុនីវង្ស​ដើម្បី​ឱ្យ​ជួយ​ឃាត់​រថយន្ត​កុងតឺន័រ​បង្ក​នោះ​តែ​សមត្ថកិច្ច​អត់​ឃើញ​ដេញ​ឃាត់ ពេល​នោះ​អ្នកបើក​រថយន្ត​តឺន័​រ​បាន​បន្ថែម​ល្បឿន​បើក​គេចខ្លួន បាត់​ស្រមោល​តែ​ម្តង ចំណែក​សព​ត្រូវ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​
3

2

1