ជូន​សង្សា​ទៅផ្ទះ ស្រាប់​ត្រូវ​ម៉ូតូ​ម៉ាក​វេវ​បើក​បញ្ចា​ស់បុក​ពេញទំហឹង​បណ្តាល​ឲ្យ​សន្លប់​ស្តូកស្តឹង​

0

​​ភ្នំពេញ​៖​យុវជន​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ម៉ាក អា​យខន ដឹង​សង្សា​ទៅ​ផ្ទះ​ស្រាប់តែ​មាន​បុរស​ម្នាក់​ដែល ស្រវឹងធ្លាក់ភ្នែក​បើក​ម៉ូតូ​ម៉ាក វេវ ក្នុង​ទិស ដៅ​បញ្ចាស់​ទៅ​បុក​និង​ម៉ូតូ អា​យខន ពេញ​មួយ​ទំហឹង​បណ្តាល អោយ​បុរស​ម្នាក់​សន្លប់​ស្តូកស្តឹង​។ ហេតុការណ៍​នេះ​កើត​នៅ​វេលា​ម៉ោង ១១​និង​៣០​នាទី​យប់ ថ្ងៃ​២៦ ខែ កញ្ញា ឆ្នាំ​២០១៤ ទុល​និង​ហាង​កាហ្វេ មី​លែ​ន ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​លេខ ២៧១ ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌមានជ័យ​។​

​​បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹង​ថា​នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក អា​យខន ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1BH-8377 ក្នុងទិសដៅ​ស្រប​ផ្លូវ ពី​លិច​ទៅ​កើត បើក​ដោយ​យុវជន​ម្នាក់​ដែល​កំពុង​ដឹក​សង្សា​ទៅផ្ទះ​តែ​នៅពេល​ជិះ​មកដល់​ចំនុចកើតហេតុ​ទុល​មុខ​និង​ហាង​កាហ្វេ មី​លែ​ន ស្រាប់តែ​មាន​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក វេវ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1AO-1346 បើក​ដោយ​បុរស​ម្នាក់​ដែល​ស្រវឹងធ្លាក់ភ្នែក បើក​ម៉ូតូ​ឆ្លងផ្លូវ ក្នុងទិសដៅ​ប​ញ្ចាស់ ទៅ​បុក​និង ម៉ូតូ​ម៉ាក​អា​យខន បណ្តាល​អោយ បុរស​ម្នាក់​សន្លប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ចំនែក​យុវជន​និង​គូសង្សា​រង​របួសស្រាល ។​

​​ក្រោយពេល​កើតហេតុ​ម៉ូតូ​ទាំង​ពី​គ្រឿង​បាន​សម្រប់សម្រួល​គ្នា​យក​ម៉ូតូ​ទៅជុះ​ជុ​លរាងៗ​ខ្លួន ចំនែក​បុរស​ដែល​ជា​ម្ចាស់​ម៉ូតូ ម៉ាក​វេ​វ​ដែលសន្លប់ ត្រូវបាន​បងប្អូន​លើក​ដាក់​រថយន្ត​បញ្ចូនទៅ​មន្ទី​ពេទ្យ​៕​
3

2

1