កងកម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់រដ្ឋបត្តិការសឹករងកំពង់ធំ ចេញយុទ្ធដំណើរទ័ពក្នុងចម្ងាយផ្លូវ 22 គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រស្រុកប្រាសាទបល្ល័ង្គ និងស្រុកប្រាសាទសំបូរខេត្តកំពងធំ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី 6 ខែធ្នូឆ្នាំ 2022 កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំនួន ១៥៣ នាក់ បន្ទាប់ពីបានហ្វឹកហ្វឺនរយៈពេលខ្លី បានចេញយុទ្ធដំណើរទ័ពក្នុងចំងាយផ្លូវ 22 គីឡូម៉ែត្រ ដោយត្រូវចេញដំណើរពីទីតាំងកងវីរៈសេនាតូចលេខ ១ ស្ថិតនៅភូមិតាឡៃថ្មីឃុំសាលាវិស័យស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ដែល ពិធី នេះ ប្រព្រឹត្ត ទៅ ក្រោម អធិបតី ភាព ឧត្ដមសេនីយ៍ ទោ សោម ស៊ុន មេបញ្ជាការ តំបន់ ប្រតិបត្តិការ សឹក រងកំពង់ធំ ។

ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានមានប្រសាសន៍ថា ដោយអនុវត្តតាមបទបញ្ជាបស់ឯកឧត្តមឧត្តមសេនីយ៍ឯកពៅហេងមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយុទ្ធភូមិភាគទី 4 អង្គភាពតំបន់ប្រតិបត្តិការសិទ្ធិរងកំពង់ធំ បានដំណើរការហ្វឹកហ្វឺនយុទ្ធវិធី និងយុទ្ធដំណើរទ័ពរយៈពេលខ្លី ដោយត្រូវប្រើប្រាស់ពេលវេលារួមរយៈពេល 7 ថ្ងៃ ក្នុងនោះហ្វឹកហ្វឺនយុទ្ធវិធីរយៈពេល 5 ថ្ងៃ និងយុទ្ធដំណើរទ័ពជាក់ស្តែងរយៈពេល ១យប់ និ ២ ថ្ងៃ ដោយត្រូវឆ្លងកាត់ភូមិសាស្ត្រស្រុកប្រាសាទបល្ល័ង្គ និងស្រុកប្រាសាទសំបូរខេត្តកំពង់ធំ។
ឧត្ដមសេនីយ៍ ទោ សោម ស៊ុន មេបញ្ជាការ តំបន់ ប្រតិបត្តិការ សឹក រងកំពង់ធំ បាន ប្រគល់ ភារកិច្ច ជូន លោក វរសេនីយ៍ ទោ ថន សុីសក្តា មេបញ្ជាការ កង វរសេនាតូច លេខ ១ អនុប្រធាន អចិន្ដ្រៃយ៍ គណកម្មការ គ្រប់ គ្រង វគ្គ ហ្វឹកហ្វឺន បំប៉ន ម្ចាស់ ការ នៃ បញ្ជាការ ដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាមេ បញ្ជាការ ដឹកនាំ បញ្ជា ក្បួន យុទ្ធ ដំណើរ ទ័ព នៅ ពេល នេះ ឲ្យ ទទួល បាន ជោគជ័យ និង ត្រូវ សហការ ជាមួយ អាជ្ញាធរ ដែនដី ក្នុង ភូមិ សាស្ត្រ ដែល ត្រូវ យុទ្ធ ដំណើរ ទ័ព ឲ្យបាន ល្អ ។

ឧត្តមសេនីយ៍ទោសោម ស៊ុនបានបញ្ជាក់បន្ថែមទៀតថា ថ្ងៃនេះកងកម្លាំងអន្តរាគមន៍របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំចំនួន 153 នាក់ បានចេញយុទ្ធដំណើរទ័ព ពីទីតាំងកងវរសេនាតូចលេខ 1 នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយ ត្រូវ ឆ្លងកាត់ តំបន់ ខ្ពង់រាប ព្រៃ ស្រោង ព្រៃរបោះ និង វាលទំនាប ហើយនឹងត្រូវបិទបញ្ចប់យុទ្ឋដំណើរនៅថ្ងៃទី 7 ខែធ្នូឆ្នាំ 2022 ស្អែកនេះ ដោយមានរៀបចំយុទ្ធវិធីប្រយុទ្ធបន្ទាន់ ដោយខ្មាំងពួនស្ទាក់វាយក្បួនយុទ្ឋដំណេីរទ័ព ហើយត្រូវកងកម្លាំងយុទ្ធដំណើររបស់យេីងបានវាយសង្គ្រប់ និងវាយកំទេចខ្មាំងផងដែរ ។ដោយ ប៊ុន រដ្ឋា