មេឈ្មួញរកសុីដឹកឈើផ្ទះចាស់ជាយូរឆ្នាំមកហើយត្រូវបាននាយសង្កាត់រដ្ខបាលព្រៃឈើត្បែងចាប់រើទម្លាក់ឈើផ្ទះចាស់ គេសង្ស័យថាបង្កប់ឈើ

ព្រះវិហារថ្ងៃទី 9 ខែ 12 ឆ្នាំ 2022 វេលាម៉ោង 10.4 នាទីព្រឹក មានសកម្មភាពទម្លាក់ឈើផ្ទះចាស់ចេញពីរថយន្តរបស់មេឈ្មួញដែលរកសុីឈើផ្ទះចាស់យូរណាស់មកហើយរឿងឈើផ្ទះចាស់ដដែលៗគាត់ដឹកផ្ទះចាស់ដឹកមួយឆ្នាំទល់មួយឆ្នាំមិនចេះអស់សោះតើនៅផ្ទះចាស់គាត់ទិញនៅក្នុងខេត្តព្រះវិហារ
ប៉ុន្មានរយខ្នងទៀតបានតែគាត់ដឹកមិនចេះ
អស់នេះជាចង្ងល់របស់ប្រជាពលរដ្ឋ?
ដែលគេសង្ស័យថាលួចបង្កប់ឈើថ្មី ស្ថិតនៅទីតាំងសង្កាត់រដ្ឋបាលព្រៃឈើត្បែង ដែលគ្រប់គ្រងដោយលោកសុង បញ្ញា ជានាយសង្កាត់ ដើម្បីបញ្ជាក់ដល់អ្នកសារព័ត៌មានឲ្យបានដឹងឃើញថាមានឈើថ្មីបង្កប់ឬអត់? ពេលកំពុងទម្លាក់ឈើចេញពីរថយន្តនិងអ្នកសារព័ត៌មានមួយចំនួនបានឃើញថា ពុំមានឈើថ្មីបង្កប់នោះទេ
តាមប្រភពពីប្រជាពលរដ្ឋបានឪ្យដឹងថាមេឈ្មួញបានរកមុខរបរកសុីដឹកជញ្ជូនឈើផ្ទះចាស់យូរណាស់មកហើយតែងតែដើរទិញឈើផ្ទះចាស់នៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តព្រះវិហារដឹកជញ្ជូនយកទៅលក់នៅខេត្តតាកែវជាប្រចាំ
ប្រជាពលរដ្ឋបានបន្តទៀតឪ្យតែអ្នកភូមិចង់លក់ផ្ទះចាស់គាត់និងទិញទាំងអស់
ប្រជាពលរដ្ឋចោតជាសំនួរសួរថាបើលក់ផ្ទះចាស់មិនកាប់ឈើនិងធ្វើផ្ទះអាថ្មីទេឬមួយពួកគាត់បានធ្វើផ្ទះថ្មរួចហើយ?
បើមន្ត្រីជំនាញមិនត្រូតពិនិត្យអ្នកលក់ផ្ទះចាស់ទេព្រៃឈើនិងរលាយជាមិនខាន
ពីព្រោះចូលទៅកាប់អារឈើយកមកសាងសង់ផ្ទះថ្មីទៀតអ្នកខ្លះលើកផ្ទះមួយឆ្នាំពីរឆ្នាំក៏លក់ទៀតបើផ្ទះចាស់មើលទៅពុកផុយមិនថាអីទេតែពួកគាត់អាចរស់នៅបាន
កន្លងមកធ្លាប់មានឈ្មួញឪ្យប្រជាពលរដ្ឋយកឈើត្រាមទឹកវាយដេកគោលរយៈពេលប្រហែល5ខែស្រង់ពីទឹកលើកដាក់រថយន្តដឹកទៅជំនាញធ្លាប់ចាប់បានកន្លងមក
ប្រជាពលរដ្ឋសំណូមពរទៅនាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារមេត្តាមើលមន្ត្រីក្រោមឪវាទផងឪ្យចុះពិនិត្យមើលជាក់ស្តែងសិនមុននិងប្រជាពលរដ្ឋលក់ផ្ទះចាស់តើគាត់បានធ្វើផ្ទះថ្មឬនៅបើគាត់មិនបានធ្វើផ្ទះថ្មទេប្រហែលគាត់ទៅកាប់ឈើអាថ្មីទៀតហើយ
ដោយសែមឡុំ​​