លួច​ម៉ូតូ​គេ​បាន​មួយ​ថ្ងៃ​អស់ល័​ក្ខ ម៉ូតូ​អស់​សាំង​បណ្ដើរ​ទៅ​ជួប​និង​សមត្ថកិច្ច ដែល​កំពុង​ល្បាត​ព្យាយាម​រត់គេច​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​

0

​​ភ្នំពេញ​៖​ជនសង្ស័យ​ម្នាក់​លួច​កាច់ករ​ម៉ូតូ​របស់​គេ​បាន​មួយ​ថ្ងៃ​អស់ល័​ក្ខ ជិះ​ម៉ូតូ​អស់​សាំង​តាមផ្លូវ​បណ្តើរ​ទៅ ជួប​និង​សមត្ថកិច្ច​ដែល​កំពុង​ល្បាត ហើយ​សមត្ថកិច្ច​មានកា​រ​សង្ស័យ​បាន​ហៅ​មក​សួរនាំ បាន​តែ​ប៉ុន្មាន​ម៉ាត់​ក៏​រត់គេចខ្លួន ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​។ ហេតុការណ៍​នេះ​កើត​នៅ​វេលា ម៉ោង​៨​យប់ ថ្ងៃទី​២៨​ខែ​កញ្ញា​ឆ្នាំ​២០១៤ នៅ​ម្តុំ​ក្រោយ ផ្សារ​សុ​វណ្ណា ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​១៩៩ កែង​និង​៤៣០ ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំកា​មន​។​

​​ជនសង្ស័យ​មាន​ឈ្មោះ ងុត សា អាយុ ៣៧​ឆ្នាំ មុខរបរ​ជា​អ្នក​រើស​អេតចាយ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ នៅក្នុង​ភូមិ​ចាក់សំរាម សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

​​បើតាម​សំដី​របស់​ជនសង្ស័យ​ដែលមាន ឈ្មោះ ងុត សា បានអោយដឹង​ថា​ខ្លួន​បាន​ដើរ​រើស​អេត ចាយ​នៅ​ផ្លូវលំ ក្បែរ​និង​រោងចក្រ​ស្បែក​គោ ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក នៅពេល​ដែល​ខ្លួន​កំពុង​ដើរ​រើស​សំបក​កំពុង ក៏​ប្រទះ​និង​ម៉ូតូ​វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BG-7314 ដែល​កំពុង​ចត​ចោល​នៅ​មុខ​ផ្ទះ ហើយ​កន្លែង​នោះ មាន​ភាពស្ងប់ស្ងាត់ គ្មាន​មនុស្ស​ផង ខ្លួន​ក៏​បាន​ចូល​ទៅ​កាច់ករ​ម៉ូតូ​យក​ទៅ​បាន​ដោយ​សុវត្ថិភាព តែ​ថ្ងៃស្អែក​ឡើង បន្ទាប់​ពី​ខ្លួន​លួច​ម៉ូតូ​បាន​១​ថ្ងៃ គាត់​ក៏ ជិះ​ម៉ូតូ​ដែល​ខ្លួន​បាន​លួច​ទៅ​ម្តុំ​ក្រោយ​ផ្សា​ទំនើប សុ​វណ្ណា ជិះ​ម៉ូតូ​ធ្វើដំណើរ ក៏​អស់​សាំង គាត់​ក៏​បាន ចុះបណ្តើរ​ម៉ូតូ​បន្ត​ទៅមុខ​ទៀត ជួប​និង​សមត្ថកិច្ច​ដែល​កំពុង​ធ្វើការ​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន ហើយ សមត្ថកិច្ច​មាន​ការសង្ស័យ​ក៏​បាន​ហៅ​សួរនាំ គ្រាន់តែ​សួរ​បាន​តែ​ប៉ុន្មាន​ម៉ាត់​ជនសង្ស័យ​បាន​ព្យាយាម រត់គេច​ពី សមត្ថកិច្ច​តែ​ត្រូវ​សមត្ថកិច្ច​ដេញតាម​ក្របួច​ជាប់​បាន​មក​វិញ​។​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​និង​នាំ​ខ្លួន​យក​ទៅ​ប៉ុស្តិ៍ នគ​បាល ទំនប់​ទឹក​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់ ព្រោះ ម្ចាស់​ម៉ូតូ​បាន ដាក់​ពាក្យបណ្តឹង​នៅ ប៉ុស្តិ៍​នគ​បាល​បឹង​សាឡាង​រួចហើយ​៕​

1

2