Chelsea ដាក់​តម្លៃ​ខ្លួន​៥០​ផោន​ដល់​កីឡាករ Ross Barkley របស់ Everton

0

ក្លិប​តោ​ខៀវ Chelsea ត្រូវបាន​គេ​រាយការណ៍​ថា នឹង​ដាក់​សំណើរ​នាំយក​ខ្សែ​បម្រើ Ross Barkley ពី​ក្លិប​ទូក​ក្តោង Everton នៅ​រដូវក្តៅ​ក្រោយ​បន្ទាប់​ពី​ក្លិប​មេឃ​ខៀវ Manchester City ខកខាន​លើ​ការ​ទិញយក​យុវជន​រូប​នេះ ។​

Barklay
​យោង​តាម​សារព័ត៌មាន Daily Star បាន​ចុះផ្សាយ​ថា ក្លិប Man City ធ្លាប់​បង្ហាញ​ចំណាប់​អារម្មណ៍​លើ​កីឡាករ​អន្តរជាតិ​អង់គ្លេស​រូប​នេះ​ផង​ដែរ​ដោយ​បាន​ដាក់​តម្លៃ​ខ្លួន​ប្រមាណ​៣៥​លាន​ផោន​។​
​ទោះបីជា​យ៉ាងណា​ក៏ដោយ ក្លិប Everton ចង់​បាន​តម្លៃ​ខ្លួន​ចំពោះ Barkley ចំនួន ៥០​លាន​ផោន ហើយ​ក្លិប Chelsea អាច​នឹង​នាំ​យក​រូប​គេ​បាន​បន្ទាប់​ពី​ក្លិប​ព្រម​លក់​កីឡាករ Romelu Lukaku ទៅឲ្យ Everton និង​ឲ្យ​ក្លិប​នេះ​ខ្ចី​ជើង​កីឡាករ Christian Atsu ។​
​គួរបញ្ជាក់​ថា Chelsea នៅតែ​បន្ត​ភាពខ្លាំង​របស់ខ្លួន​ចាប់តាំងពី​បើក​រដូវ​កាល​ថ្មី​មក​ដោយ​បាន​យក​ឈ្នះ​ក្លិប Aston Villa ៣-០ កាលពី​យប់​ថ្ងៃ​សៅរ៍ ៕