Napoli ត្រៀម​នាំយក​កីឡាករ Andre Ayew ពី​ក្លិប Marseille (​ម៉ាកសៃ​)

0

យោងតាម​សេចក្តីរាយការណ៍​នាពេល​ចុងក្រោយ​បានឲ្យដឹងថា ក្លិប Napoli កំពុងតែ​ពិភាក្សា លើ​ការនាំយក​កីឡាករ Andre Ayew ពី​ក្លិប Marseille (​ម៉ាកសៃ​) នៅពេល​ទីផ្សារ​ដោះដូរ​កីឡាករ បើកទ្វា​ជាថ្មី​នៅ​ខែ​មករា​ខាងមុខនេះ ។​

Marseille

​សារព័ត៌មាន​ក្នុង​ប្រទេស​អ៊ីតាលី​បាន​ចុះផ្សាយ​ថា គ្រូបង្វឹក Napoli លោក Rafael Benitez អាច​នឹង​នាំយក​កីឡាករ​រូបនេះ​ដើម្បី​មក​ពង្រឹង​ប្រព័ន្ធ​បម្រើ​កណ្តាល​របស់​ក្លិប​នៅ​រដូវ​កាល​ថ្មី ។​
​ដោយសារតែ​កិច្ចសន្យា​របស់ Ayew ជាមួយ​ក្លិប Marseille នឹងត្រូវ​បញ្ចប់​នៅក្នុង​ខែ​មិថុនា ឆ្នាំក្រោយ ការផ្ទេរ​របស់​កីឡាករ​សញ្ជាតិហ្គាណា​រូបនេះ​អាច​នឹង​ត្រូវ​ធ្វើឡើង​បើសិនជា​រូបគេ​មិន​ព្រម​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប ។​
​គួរបញ្ជាក់​ថា បច្ចុប្បន្ន Napoli កំពុង​ឈរ​នៅ​លំដាប់​ទី​១០​ក្នុង​តារាង​ក្រប​ខណ្ឌ Serie A ដោយ មាន​៤​ពិន្ទុ​ក្រោយ​ឆ្លងកាត់​ការប្រកួត​ចំនួន​៤​លើក ៕