រថយន្ត​តា​គូ​ម៉ា ទៅ​បុក​គូទ​រថយន្ត​ហាយ​លែ​ន​ឌឺរ​រង​ការខូចខាត​ទាំងសងខាង​

0

​ភ្នំពេញ ៖ រថយន្ត​តា​គូ​ម៉ា មួយគ្រឿង បាន​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ហាយ​លែ​ន​ឌឺរ​ដែល​កំពុង​បត់​ចូល មន្ទីរពេទ្យ​សូ​វៀត​បណ្តាល​ឱ្យ​ស្តុបក្រោយ​រង​កាខូចខាត​ផ្នែក​ខាងក្រោយ កាលពី​វេលា​ម៉ោង​៩​និង​១០ នាទី​យប់ ថ្ងៃទី​០១​ខែតុលា​ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​ខ្មែរ​សូ​វៀត​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ។​

​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​ឱ្យដឹងថា​រថយន្ត តា​គូ​ម៉ា​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក់​លេខ​ភ្នំពេញ Z-2540 បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ ២៧១ ក្នុង​ពី​ត្បូង​ទៅ​ជើង ស្រប​ទិស​គ្នា​ជាមួយ​រថយន្ត ហាយ​លែ​ន​ឌឺរ ពណ៌​ខ្មៅ​ពាក់​ស្លាក់​លេខ ភ្នំពេញ 2L-5918 ដែល​កំពុង​ស៊ីញូ​បត់​ស្តាំ​ចូលទៅ មន្ទីរពេទ្យ​ខ្មែរ​សូ​វៀត​ក៏​ធ្វើឲ្យ​រថយន្ត តា​គូ​ម៉ា ជ្រុល​មក​បុក​គូទ​ក្រោយ​រថយន្ត ហាយ​លែ​ន​ឌឺរ បណ្តាល​ឲ្យ បែក​ស្តុប​ផ្នែក​ខាង ឆ្វេង រង​ការខូចខាត ហើយ​ចំណែក​រថយន្ត តា​គូ​ម៉ា​វិញ​ក៏​រង​ការខូចខាត​ផ្នែក​ខាង​មុខ ផងដែរ ។ ក្រោយពេល​កើតហេតុ​អ្នកបើករថយន្ត តា​គូ​ម៉ា​បាន​ទទួល​កំហុស​ក៏​ព្រម​ចេញថ្លៃ​ខូច​ខាត់​ទៅ ម្ចាស់ រថយន្ត​ហាយ​លែ​ន​ឌឺ​រ ចំនួន​២​ដុល្លា ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​តែ​ម្តង ៕​
1

2