ស្ត្រី​អនាថា​ដើរ​នៅ​កណ្តាលផ្លូវ​ត​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក បុក​បណ្តាលឲ្យ​រងរបួស​ធ្ងន់​ធ្ង​រ​

0

​ភ្នំពេញ ៖ ស្ត្រី​អនាថា​ម្នាក់​ដើរ​នៅ​កណ្តាលផ្លូវ ត្រូវ​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​បាន​បើក ជ្រុល​បុក​រងរបួស​ធ្ងន់ធ្ងរ​ត្រូវ​បញ្ជូន​ដល់​មន្ទីរពេទ្យ​ភ្លាមៗ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ចូល​ថ្ងៃ​ទី​០១​ខែតុលា​ឆ្នាំ​២០១៤​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង កែង​និង​ផ្លូវ​លេខ​២០៥ ក្បែរ​ធានា​គារ សាធារណៈ ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​។​

​តាម​ប្រភព​ព័ត៌មាន​បានឲ្យដឹង​ថា​គេ​បាន​ឃើញ​ស្ត្រី​អនាថា​ម្នាក់ អាយុ​ប្រមាណ​៣០​ឆ្នាំ​បាន​ដើរ​នៅ​កណ្តាលផ្លូវ ស្របពេលនោះ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​បើក​បញ្ច្រាសទិស​គ្នា​មកដល់ បាន​បើក​ឆាប​មក​បុក​ស្ត្រី​រូប​នោះ​ចំ​ត្រគាក​ខាងឆ្វេង​បណ្តាលឲ្យ​រងរបួស​ធ្ងន់​បែកក្បាល​ធ្ងន់​ហើយ​រថយន្ត​បង្កហេតុ​នេះ​បាន​បើក គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង ។​ប្រភព​បាន​បន្តទៀតថា​ចំពោះ​ស្រី្ត​អនាថា​ខាងលើនេះ គេ​មិនដឹងថា រូបគាត់ មក​ពី​ខាង​ណា​នោះ​ទេ​គ្រាន់តែ​ដឹងថា​គាត់​ដើរ​តាម​ផ្លូវ​តែ​ម្នាក់ឯង​ដូចជា​មនុស្ស​បាត់បង់​ស្មារតី ហើយ​មើលទៅ​គាត់​ប្រហែលជា​គ្មាន​បងប្អូន​ក្រុម​គ្រួសារ​ទេ​ក៏​ប្រជា​ពលរដ្ធ​សម្រេចចិត្ត​ទំនាក់ទំនង​ទៅ​សមត្ថ​កិច្ច​ឲ្យ​មកជួយ​ហៅ​រថយន្ត​សាមុយ​មក​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខ្មែរ​សូ​វៀត ដើម្បី​ព្យាបាល​ផងដែរ​៕​
1

2