អភិបាលខេត្តកំពង់ចាម ៖ ក្រៅពី ការងារ បម្រើ សេវា សាធារណៈ យើង ត្រូវ គិតគូរ អំពី សុខភាព ជូន ពលរដ្ឋ ឱ្យ បាន ល្អ ប្រសើរ

0

កំពង់ចាម : អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បាន ថ្លែង ថា ក្រៅ ពី ការងារ បម្រើ សេវា សាធារណៈ យើង ត្រូវ គិតគូរ អំពី សុខភាព ជូន បងប្អូន ប្រជាពលរដ្ឋ ឱ្យ បាន ល្អ ប្រសើរ ដេីម្បី លេីក ស្ទួយ ដល់ កម្រិត ជីវភាព រស់នៅ ក៏ដូចជា កាត់ បន្ថយ ការ ចំណាយ ទៅលើ សេវា ព្យាបាល ជំងឺ នៅ មន្ទីរ ពេទ្យ រដ្ឋ ឬ ឃ្លីនីច ឯកជន ផងដែរ ។ ការថ្លែង បែបនេះ ក្នុង ឱកាស ដែល ឯកឧត្តម ដឹកនាំ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ ព្យាបាល ជំងឺ ដោយ ឥតគិតថ្លៃជូនប្រជាពលរដ្ឋ និង ព្រះ មន្រ្តី សង្ឃ នៅសាលា បឋមសិក្សា បឹង បាសាក់ ស្ថិត ក្នុង សង្កាត់ សំបួរមាស ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ ។

ក្នុង ឱកាស នោះ ដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ថ្លែង អំណរគុណចំពោះ ក្រុម គ្រូពេទ្យ ស្ម័គ្រចិត្ត សាខា សមាគម សិស្ស និស្សិត បញ្ញវន្ត ក្មេង វត្ត ក្រោម ការ ឧបត្ថម្ភ គាំទ្រ ពី ឯកឧត្តម ហ៊ុន ម៉ានិត ដែល សុទ្ធសឹងតែ ជា អ្នក មាន ជំនាញ បទពិសោធន៍ ច្បាស់លាស់ ទទួល ការ បណ្តុះបណ្តាល ឬ ការ សិក្សា ទាំង ក្នុង និង ក្រៅ ប្រទេស ហើយ លះបង់ ពេល វេលា ចុះ ជួយ ពិនិត្យ និង ព្យាបាល ជម្ងឺ ជូន បងប្អូន ប្រជាពលរដ្ឋ ដោយ មិន គិត ពី ការ នឿយហត់ និង មិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយ អ្វី ឡើយ។ ជា មួយ គ្នា នោះ ឯកឧត្តម អភិបាលខេត្ត បានលេីក ឡើង ផង ដែរ ថា ការចុះពិនិត្យ និងព្យាបាល ជម្ងឺ ជូន បងប្អូន ប្រជាពលរដ្ឋ ដល់ មូលដ្ឋាន ផ្ទាល់ នាឱកាសនេះ គឺ ដើម្បីចូល រួមចំណែក ទ្រទ្រង់ ដល់ ជីវភាព ក្នុង គ្រួសារ ពុកម៉ែ បងប្អូន ដោយ មិន ត្រូវ ចំណាយ ពេល វេលា និង ថវិកា ទៅ ពិនិត្យ ព្យាបាល ជម្ងឺ នៅ មន្ទីរពេទ្យ រដ្ឋ ឬ ឃ្លីនិច ឯកជន ឡេីយ ។

ឯកឧត្ដម អភិបាលខេត្ត បាន បន្ត ថា សកម្មភាពទាំងនេះអាចប្រព្រឹត្តទៅបានក៏ដោយសារប្រទេសជាតិយេីង មានស្ថេរភាព និងសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការដឹកនាំប្រទេសជាតិ ឱ្យ មានការ អភិវឌ្ឍន៍ រីកចម្រើន ឥតឈប់ឈរ តាម រយៈ ការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ ដូច្នេះ សូម ឱ្យ លោកយាយ លោកតា បងប្អូន ប្រជាពលរដ្ឋ រួមគ្នាថែរក្សាសុខសន្តិភាព និងស្ថេរភាពគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ឱ្យ បាន គង់វង្ស ដេីម្បី បន្ត ការ អភិវឌ្ឍន៍ ជាពិសេស ការ លើកស្ទួយ ជីវភាព រស់នៅ របស់ បងប្អូន ប្រជាពលរដ្ឋ ផងដែរ ។

ឯកឧត្តមវេជ្ជបណ្ឌិត សៅ សំបូរ បានឱ្យដឹងថា ការពិនិត្យ និង ព្យាបាល ជម្ងឺ ដោយ ឥតគិតថ្លៃជូនប្រជាពលរដ្ឋ និង ព្រះ មន្រ្តី សង្ឃ នៅវត្តបុទុមរតន:ដីដុះ នេះ គឺ ក្រុម គ្រូពេទ្យស្ម័គ្រចិត្តសាខា សមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត មានចំនួន ២៩នាក់ ក្នុងនេះ ផ្នែកពិនិត្យជំងឺទូទៅចំនួន១៨នាក់ ផ្នែកពិនិត្យ និងដកធ្មេញ ៨នាក់ ក្រោមការដឹកនាំរបស់លោកទន្តបណ្ឌិត ប៉ែន ម៉ារឌី នាយកសាលា មធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម និងផ្នែកចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ចំនួន៣នាក់ បន្ថែមដោយក្រុមសម្របសម្រួល ការងាររបស់សមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម ចំនួន ៧នាក់ទៀត។ ចំពោះពេលវេលានៃការពិនិត្យ ពិគ្រោះជំងឺ គឺចាប់ពីម៉ោង ៨.៣០ នាទី ព្រឹក រហូតដល់ម៉ោង ២រសៀល ៕