លោក ឡុង ស្រូ ម្ចាស់អេស្កាជីកស្រះមានទំហំខ្នាតយក្ស និងជម្រៅបាតដាលទទួលរងការចោទប្រកាន់ពីប្រជាពលរដ្ឋថាសង្ស័អត់ច្បាប់ និងគ្មានសណ្ដាប់ធ្នាប់សុខភាពសាធារណៈ

0

ដោយ អ៊ុក ផ្លុង

សៀមរាប÷ លោក ឡុង ស្រូវ(សារ៉ូ) បច្ចុប្បន្ន រស់នៅភូមិ ថ្នល់ ឃុំ ល្វែងឫស្សី ស្រុក ជីក្រែង ខេត្ត សៀមរាប។
ជាម្ចាស់ អេស្កាបានកំពុងធ្វើសកម្មភាពជីកស្រះទំហំ ធំមហិមា និងជម្រៅជិតដល់បាតដាល។ ដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដល់អ្នកសារព័ត៌មានថាអេស្កាមុនបានដកចេញហើយ សង្ស័យតែអត់ច្បាប់់អេស្កាក្រោយមិនដឹងយ៉ាងម៉េចដែរប៉ុន្តែដឹកដីមិនដែលគ្របអ្វីសូម្បីតែបន្តិចសកម្មភាពនេះកើតនៅភូមិ ចំបក់ ឃុំ ល្វែងឫស្សី ស្រុក ជីក្រែង ខេត្ត សៀមរាប។ដូច្នេះហើយទើបកាលថ្ងៃ អង្គារ ទី១៦ ខែឧសភាឆ្នាំ២០២៣ អ្នកសារព័ត៌មានបានទូរស័ព្ទទៅសួរលោក ឡុង ស្រូ អំពីច្បាប់អនុញ្ញាតរបស់ក្រសួង រ៉ែ និងថាមពល និងច្បាប់ គាំពារ បរិស្ថាន? លោក ឡុង ស្រូ ឆ្លើយថាគ្មានទេ។ លោកមានតែ អាជ្ញាប័ណ្ណអនុញ្ញាតចេញពីសាលា ឃុំ ល្វែង ឫស្សី។ នៅពេលដែលអ្នកសារ ព័ត៌មានរៀប បន្តសំណួរអំពីការដឹកជញ្ជូនដីដោយមិនគ្របនិងមិនបាញ់ទឹកស្រាប់តែទូរស័ព្ទដាច់ហៅលែងចូល។ហើយអ្នកសារព័ត៌មានបានបន្តបញ្ជូនសំនួរតាមប្រព័ន្ធTelegramទៅមេឃុំ ល្វែងឫស្សីនូវអ្វីដែលលោក ឡុង ស្រូ បានអះអាង។
លោក យុន ប្រុស មេឃុំ ល្វែងឫស្សីបានឆ្លើយតបថាអាជ្ញាធរឃុំ មិនបានចេញអាជ្ញាប័ណ្ណអោយអេស្កាណាមួយ ដូចដែលអ្នកសារព័ត៌មានបានសួរនោះទេ។ លោកបានបន្តទៀតថាអាជ្ញាធរឃុំ គ្មានសិទ្ធិអ្វីចេញអាជ្ញាប័ណ្ណអោយម្ចាស់អេស្កាធ្វើអាជីវកម្មនោះដែល ចាំលោកអោយនគរបាលប៉ុស្តិ៍ទៅពិនិត្យ និងសួរនាំមើលសិន។ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំល្វែងឫស្សីម្នាក់បានប្រាប់អ្នកសារព័ត៌មានថាលោកបានទៅប្រាប់តាកុងអេស្កាអោយផ្អាកសិនដែរប៉ុន្តែលោកឡុង ស្រូ បញ្ហាអោយធ្វើបន្តដោយលោកអះអាងថាលោកមានច្បាប់អនុញ្ញាតហើយ ប៉ុន្តែច្បាប់នៅតំកល់ឯសាលាស្រុក។ ពាក់ព័ន្ធ នឹងករណីខាងលើនេះដែរនៅព្រឹកថ្ងៃពុធទី១៧ខែ ឆ្នាំ ដ ដែលអ្នកសារព័ត៌មានបានសួរលោកមេឃុំអំពីច្បាប់អនុញ្ញាតអោយធ្វើអាជីវកម្មខាងលើ លោក យុន ប្រុស ថាលោកឡុង ស្រូវ ថាមានច្បាប់ហើយ តែច្បាស់នៅសាលាខេត្តមិនទាន់បានទៅយកទេ។ រឿងច្បាស់ម្តងថាអាជ្ញាធរឃុំចេញអាជ្ញាប័ណ្ណអោយ ម្ដងថាតម្កល់នៅសាលាស្រុក ម្ដងថានៅសាលាខេត្តវាជាទម្លាប់របស់អ្នករកស៊ីទៅហើយ។ ដោយឡែកអាជីវកម្មជីកស្រះឬបកដីស្រែ ដឹកដីយកទៅលក់របស់លោក ឡុង ស្រូ ទទួលរងការចោទប្រកាន់ពីប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរពីបទបង្កអោយមានជម្ងឺផ្លូវដង្ហើមដល់ សាធារណៈជន។
ពួកគាត់បានប្រាប់អ្នកសារព័ត៌មានថា ឡានដឹកដីរបស់លោកឡុង ស្រូ មិនថានៅលើផ្លូវលំ ឬ ផ្លូវជាតិនោះទេគឺមិនដែលគ្របឬក៏បាញ់ទឹកសោះឡើយ បណ្តាលអោយធូលីហុយចូលមាត់ និងច្រមុះបង្កអោយមានជំងឺរលាកផ្លូវដង្ហើម និងជម្ងឺ ឈឺភ្នែកជាដើម។ ពួកគាត់បានបន្តទៀតថានៅពេលមានភ្លៀងធ្លាក់ម្ដងៗ នៅតាមផ្លូវជាតិពេលពួកគាត់ជិះកង់ឬជិះម៉ូតូរអិលស្ទើរតែចូលឡានម្ដងៗ។
ជាចុងក្រោយប្រជាពលរដ្ឋសូមសំណូមពរលោក ឡុង លាត ប្រធាន មន្ទីរ រ៉ែ និងថាមពល ខេត្តសៀមរាប មេត្តាពិនិត្យមើលទម្ហាំ និងជម្រៅស្រះចំណុចភូមិ ឃុំ ស្រុកខាងលើនេះតើមានច្បាប់ត្រឹមត្រូវហើយឬនៅ?ដើម្បីអោយពួកគាត់អស់់ការសង្ស័យ។ហើយពួកគាត់ក៏បានសូមណូមពរដល់លោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែងមេត្តាចង្អុរបង្ហាញមន្ត្រីសន្ដាប់ធ្នាប់សា ធារណៈមើលនែនាំលោក ឡុង ស្រូ ក៏ដូចជាអ្នកធ្វើអាជីវកម្មដឹកជញ្ជូនដី ឬ ខ្សាច់លក់ក្នុងស្រុកជីក្រែងមេត្តាគ្របឡាន និងបាញ់ទឹកមុននឹងដឹក ជញ្ជូនដីយកទៅលក់ព្រោះពួកគាត់ពិតជាព្រួយបារម្ភពីសុខភាពពិតមែន៕