​អង់គ្លេស​ប​ញ្ចូ​នស​យន្តហោះ​ចម្បាំង​២​គ្រឿង​បន្ថែមទៀត​ទៅ​វាយប្រហារ​ក្រុម​IS

0

​អង់គ្លេសៈ នាយករដ្ឋមន្ដ្រី​អង់ គ្លេ​សលោក​ដេវីដ កាម​រ៉ុ​ន បានប្រកាស​ឱ្យដឹងថា អង់គ្លេស នឹង​បញ្ជូន​យន្ដហោះ​ចម្បាំង​២​គ្រឿង បន្ថែមទៀត​ប្រភេទ តូ​ណា​ដូ ចូលរួម វាយប្រហារ​ទៅលើ​ក្រុម​អ៊‌ិ​ស្លាម​បង្កើត រដ្ឋ IS នៅ​អ៊ីរ៉ាក់ និង​ស៊ី​រី ។ ការប្រកាស ខាងលើ​នៅពេល​បំពេញ​ទស្សនកិច្ច​ទៅ កាន់​ទីតាំង​ទ័ពអាកាស​នៅ Cyprus ។
​លោក​កាម​រ៉ុ​ន បានប្រកាសថា “​ខ្ញុំ មក​ទីនេះ​ដើម្បី​អរគុណ​ដល់​អាកាសយា និក និង​ទ័ពអាកាស​ទាំងអស់​ដែល​បាន ប្រឈមមុខ​នឹង​គ្រោះថ្នាក់ ហោះហើរ វាយប្រហារ​ទៅលើ​ក្រុម IS នៅលើ​ដែន អាកាស​អ៊ីរ៉ាក់ ។download (3)

ក្រុម IS បាន​គំរាម កំហែង​យ៉ាងពិត​ប្រាកដ​ដល់​ពលរ​ដ្ឋ​អង់ គ្លេ​ស ក៏ដូចជា​ពលរដ្ឋ​នៅ​ជុំវិញ​ពិភព លោក​” ។ យន្ដហោះ​ចម្បាំង​អង់គ្លេស បាន​បើក​ការវាយប្រហារ​ជា​លើកដំបូង គេ​បង្អស់​នៅលើ​ប្រទេស​អ៊ីរ៉ាក់​នៅ​ថ្ងៃទី ៣០ ខែកញ្ញា ។​ក្រុម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ​កំពុងតែ ដណ្ដើម​ទីតាំង​គ្រប់គ្រង​ជាច្រើន​នៅក្នុង ទឹកដី​ប្រទេស​ទាំងពីរ​គឺ​ស៊ី​រី និង​អ៊ីរ៉ាក់ ដែល​ធ្វើឱ្យ​ទាហាន​ប្រទេស​ទាំងពីរ​មិន អាច​ទប់ទល់​បាន​នោះឡើយ ប្រសិនបើ គ្មាន​ការអន្ដរាគមន៍​ពី​លោកខាងលិច ទេនោះ ។ ក្រុម​អ្នកឯកទេស​បង្ហាញ​ពី​ការ ព្រួយបារម្ភ​យ៉ាងខ្លាំង​ខ្លាច​ក្រុម​អ៊‌ិ​ស្លាម បង្កើត​រដ្ឋ​គ្រប់គ្រង​បាន​អាវុធ​គីមី​សាស្ដ្រ និង​អាវុធ​បរមាណូ​ដែល​អាច​បង្ក​ឱ្យ​ពិភព លោក​ធ្លាក់​ក្នុង​ភាពចលាចល ។
​អង្គការសហប្រជាជាតិ​ក៏​កំពុង​ត្រួត ពិ​ិ​និត្យ​ថ្កោលទោស​ពីបទ​ឧក្រិដ្ឋកម្ម សង្គ្រាម​ទៅលើ​ក្រុម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ ដែល​បានសម្លាប់​ពលរដ្ឋ​ស្លូតត្រង់​ជា ច្រើន ក្នុងពេលដែល​ពួកគេ​ដណ្ដើម​ទីតាំង គ្រង់​គ្រង ។ លើសពីនេះ​ទៀត ក្រុម​នេះ​ក៏ បាន​រំលោភបំពាន​ផ្លូវភេទ​ទៅលើ​ស្ដ្រី​ជា ច្រើន​ផ្សេងទៀត 9