​ប្រទះឃើញ​បុរស​ម្នាក់​ចង​.​ក​សម្លាប់ខ្លួន​ដូចមិនដឹង​មូលហេតុ​

0

​ខេត្តបាត់ដំបង​៖​ពលរដ្ឋ​មានការ​ផ្អើលឆោឡោ ដោយ​ប្រទះឃើញ​បុរស​ម្នាក់​ចង​.​ក​សម្លាប់ខ្លួន ដោយ​មិនដឹង​មូលហេតុ​និង​មិន​ស្គាល់​អត្តសញ្ញាណ នៅ​ចំណុច​ជើងភ្នំ​ប្រាំពីរ ដែល​ស្ថិតនៅ​ភូមិ​ភ្នំ​ប្រាំពីរ ឃុំ​ប៊ួ​រ​ ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង ការប្រទះឃើញ​នេះ​នៅវេលា​ម៉ោង ១២​ថ្ងៃត្រង់​ ថ្ងៃទី​២​ខែតុលា​នេះ ។​IMG_2827
​អធិការរង​ទទួលបន្ទុក​ព្រហ្ម​ទ័​ណ្ឌ លោក សារ៉េត​វិ​សេត បានឱ្យដឹងថា បុរសរងគ្រោះ​នេះ​មាន​អាយុ​ប្រហែល​ជាជាង​៣០​ឆ្នាំ មិនមាន​អ្វី​ជាប់​នឹង​ខ្លួន​ទេ​បើតាម​ការសន្និដ្ឋាន គឺជា​ពលករ​មកពី​ប្រទេស​ថៃ​ព្រោះ អ្នកភូមិ​នៅទីនេះ​មិនមាន​អ្នកណា​ស្គាល់​នោះទេ ហើយ​ការចង​.​ក​នេះ​ក៍​ប្រហែលជា​ចង​នៅ​ចន្លោះ​ម៉ោង​១០​ទៅ​ម៉ោង​១១​ព្រឹក​មុន​ការប្រទះឃើញ​សព​នេះ​បន្តិច ។​IMG_2829 (3)
​លោក​អធិការរង​បាន​បន្តទៀតថា រហូតដល់​ព្រឹក​ថ្ងៃនេះ​ខាង​នគរបាល​ប៉ុស្តិ៍ មិនទាន់​ស្គាល់​អត្តសញ្ញាណ​និង​គ្មាន​សាច់ញាតិ​មក​សួរនាំ​នៅឡើយ​ទេ នៅថ្ងៃនេះ​បើ​គ្មាន​សាច់ញាតិ​បងប្អូន​សួរនាំ​លោក​នឹង​បូរ​ជា​នៅ​វត្ត​តែម្តង​។​IMG_2828
​សូម​ផងដែរ​ថា​សព​ជនរងគ្រោះ​នេះ ស្លៀកខោ​ជើង​ខ្លី​ពណ៌​ក្រហម និង​អាវយឺត​ដៃខ្លី​បង្កង់ កំពស់​ប្រហែល​១.៦០​ម៉ែត្រ​សម្បុរ​ខ្មៅ សក់រួញ​បន្តិច​៕​