រន្ទះបាញ់ឆកយកជីវិតបុរសពីរនាក់ចេញរកឆ្លុះកង្កែបនិងហ៊ីងខណ:មេឃភ្លៀងធ្លាក់មួយមេធំ

0

សៀមរាប: ធ្លាក់ភ្លៀងមួយមេធំ ប្រជាពលរដ្ឋចេញទៅឆ្លុះកង្កែបហ៊ីង ត្រូវរន្ទះបាញ់បណ្តាលអោយបុរសពីរនាក់បាត់បង់អាយុជីវិតភ្លាមៗកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ ជី ផល្លី ភេទ អាយុ២៤ឆ្នាំ នៅភូមិគោកត្នោត ឃុំកណ្តែកស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ជនរងគ្រោះទី២ ឈ្មោះ ឈាវ ឈាន ភេទ ប្រុស អាយុ ២៨ឆ្នាំ នៅភូមិបង្កោងឃុំអំពិល ស្រុកប្រសាទបាគងខេត្តសៀមរាប បច្ចុប្បន្នជនរងគ្រោះទងពីរនាក់នោះត្រូវបានក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕