ប្រកាសទទួលស្គាល់ បញ្ចូលសមាជិកថ្មីជាង៧០០នាក់ មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាក្រុងសិរីសោភ័ណ

0

បន្ទាយមានជ័យ៖នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យនាដើមសប្ដាហ៍ ខែមិថុនា ឆ្នាំ២០២៣ មានប្រាព្ធពិធីទទួលស្គាល់ បញ្ចូលសមាជិកថ្មីចំនួ ៧៣៥នាក់ ដែលមកពីគណបក្សនយោបាយនានា ពិសេសគណបក្សភ្លើងទៀនមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅសង្កាត់ទាំ៧នៃក្រុងសិរីសោភ័ណ ។

លោកស្រេង សុផល ប្រធានគណបក្សប្រជាជនកម្ពុជាក្រុងសិរីសោភ័ណអោយដឹងថា: ក្រោយរួមរស់ឬមានទស្សន:ជាមួយគណបក្សភ្លេីងទៀតនិងគណបក្សផ្សេងទៀតមួយរយ:កន្លងមកឃើញថា មិនមានប្រយោជន៍ មិនមានអនាគតអ្វី ។

ប៉ុន្តែងាកមេីលឃេីញពីការដឹកនាំដោយភាពឈ្លាសវៃបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ព្ជជាមានសុខសន្តិភាព ការអភិវឌ្ឍន៍ ជីវភាពគ្រួសារត្រូវបានលើកម្ពស់ មានក្តីសង្ឃឹមទើបបងប្អូនសកម្មជនមកគណបក្សភ្លេីងទៀន រួមនឹងសកម្មជនមកពីគណបក្សផ្សេងៗ ចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាតាមសង្កាត់ទាំង៧នៃក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ឯកឧត្ដម អ៊ុ រាត្រី ប្រធានគណៈកម្មការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ បានអញ្ជេីញប្រកាសទទួលស្គាល បញ្ចូលសមាជិកថ្មី ទាំងនោះ ។

ឯកឧត្ដម អ៊ុ រាត្រី ក៏បានបង្ហាញពីគុណតម្លៃនៃសន្តិភាព ស្ថិរភាពនយោបាយ និងរាល់សមិទ្ធផលនៃសង្គមជាតិ ដែលប្រជាជនកម្ពុជាសម្រេចបានក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។ ពោលគឺក្នុងដំណើរតស៊ូដ៏លំបាកលំបិនដើម្បីការរស់ឡើងវិញ និងការគង់វង្សស្ថិតស្ថេរ រីកចម្រើនរបស់ជាតិរយៈពេល ៤៤ឆ្នាំមកនេះ មាន គុណតម្លៃដ៏វិសេសវិសាលទាំងផ្នែកសម្ភារៈ និងផ្នែកស្មារតីសម្រាប់ប្រជាជាតិខ្មែរទាំងមូល។ ៕ដោយឃិន គន្ធា