ប្រជាពលរដ្ឋនៅភូមិវាលមាស ឃុំវាលរេញសប្បាយចិត្តនៅពេលដែលទទួលបានផ្លូវបេតុងថ្មីមួយខ្សែ

0

ខេត្តព្រះសីហនុ៖ប្រជាពលរដ្ឋនៅភូមិវាលមាសឃុំវាលរេញស្រុកព្រៃនប់បានសម្តែងអារម្មណ៏រីករាយសប្បសយចិត្តយ៉ាងខ្លាំងខណៈផ្លូវបេតុងមួយខ្សែមានប្រវែង ៤៨៥ទទឹង ៥ ម៉ែត្រ នៅក្នុងូមិរបស់ពួកគាត់ត្រូវបានសាងសង់ រូចរាល់ជាស្ថាពរផ្តល់ភាពងាយស្រូលក្នុងធ្វើដំណើរលែងពិបាកនិងមាន សុវត្ថិភាព។

ប្រជាពលរដ្ឋនៅភូមិវាលមាស ឃុំវាលរេញបានថ្លែអំណរអរគុណយ៉ាងជ្រាលជ្រៅដល់ ថ្នាក់ដឹកនាំ អាជ្ញាធរមួលដ្ឋាន ជាពិសេសថ្នាក់ដឹកនាំ រដ្ឋបាលខេត្តព្រះសីហនុ ដែលតែងគិតគួរពីទុកលំបាករបស់ បងប្អូនប្រជាពលរដ្ឋពលរដ្ឋគ្រប់ពេលវេលា ហើយផ្លូវបេតុងមួយខ្សែនេះមានសារៈសំខាន់ណាស់សម្រាប់បង ប្អូនប្រជាពលរដ្ឋទូទៅ ធ្វើចរាចរណ៏ទៅមក ជាពិសេសក្មេងទៅសាលារៀន។

លោកមេឃុំវាលរេញ បាន លើកឡើងថាផ្លូវបេតុងថ្មីនេះគឺជាគម្រោង នៅក្នុងស្ថិតនៅក្នុង ឆ្នាំ ២០២៣ មានប្រវែង ៤៨៥ ម៉ែត្រ ទទឹង ៥ ម៉ែត្រ កម្រាស់១តឹក កន្លះ  ហើយនៅតាមដងផ្លូវនេះមានប្រជាពលរដ្ឋរស់ នៅច្រើន ធ្វើដំណើរក៏ច្រើន ព្រមទាំងបម្រើដល់ការដឹកជញ្ជួនកសិផលខែប្រាំង និងការដឹកទំនិញផ្សេងៗផងដែរ។

លោកមេឃុំ បានបន្តទៀតថាឆ្នាំ២០២៣នេះ យើងទទួលបានគម្រោងមូលនិធិឃុំផ្លូវប្រវែង៤៨៥ ម៉ែត្រ តែសម្រាប់ មូលនិធិឃុំឆ្នាំក្រោយ ខេត្តនិងទម្លាក់គម្រោងថ្មី ដល់ឃុំវាលរេញមានចំនួនជាង២០០០ ម៉ែត្របន្ថែមទៀត ក្នុងនោះ ចែលចេញជាបួនខ្សែ នៅភូមិវាលមាសពីខ្សែ នៅភូមិ បឹងវែងមួយខ្សែ ភូមិវាលធំមួយខ្សែ។

ជាមួយគ្នានេះលោកមេឃុំបានសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នា ក៏ដូចជាចូលរួមសហការថែ រក្សា ផ្លូវទឹកឲ្យបានល្អ និងចូលរួមកុំឲ្យដឹកហួសលើសទម្ងន់ ដើម្បីយើងប្រើប្រាស់ឲ្យមានចរីភាព នឹងបានយូរ អង្វែង សម្រាប់ភូមិឃុំរបស់យើង៕នាគសមុទ្រ