ពិធីបើកការដ្ឋានធ្វើផ្លូវបេតុង ចំនួន០១ខ្សែប្រវែង ២៨៨៨ម៉ែត្រ តាមសំណូមពររបស់ប្រជាពលរដ្ឋកន្លងមកទុកជូនពួកគាត់ធ្វើដំណើរ ដឹកកសិផលទៅទីផ្សារ ជាប្រយោជន៍រួមមូលដ្ឋានឃុំសាលាវិស័យ

0

កំពង់ធំ)៖លោក សេង សារ៉ាត អភិបាលរងស្រុក តំណាងដ៏ខ្ពង់ខ្ពស់លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក និងលោក ជិន ហ៉ីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ បានបើកការដ្ឋានធ្វើផ្លូវបេតុង ចំនួន០១ខ្សែប្រវែង ២៨៨៨ម៉ែត្រ តាមសំណូមពររបស់ប្រជាពលរដ្ឋកន្លងមកទុកជូនពួកគាត់ធ្វើដំណើរ ដឹកកសិផលទៅទីផ្សារ ជាប្រយោជន៍រួមមូលដ្ឋានឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

លោក ជិន ហ៉ីន បានប្រាប់ឲ្យដឹងថា ដោយមើលឃើញការលំបាករបស់ប្រជាពលរដ្ឋក្នុងភូមិ និងបានឆ្លើយតបតាមសំណូមពររបស់ពួកគាត់ផង និងក្នុងនាមក្រុមការងារបក្សមូលដ្ឋាន បានឯកភាពគ្នាបានសម្រេច ធ្វើផ្លូវថ្មី១ខ្សែនេះនៅក្នុងមូលដ្ឋាន ទុកជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម ក្នុងការធ្វើដំណើរចេញ ចូលប្រកបរបរកសិកម្ម ដឹកកសិផលគ្រប់ប្រភេទចេញ ចូល ពិសេសជួយសម្រួល ដល់ការធ្វើដំណើរ របស់ សិស្សសាលាមករៀន និងចាស់ព្រឹទ្ឋាចារ្យធ្វើដំណើរគោរពបូជានៅវត្តអារាម បានស្រួលក្នុងការធ្វើចរាចរណ៍។

លោក សេង សារ៉ាត អភិបាលរងស្រុកប្រាសាទបល្ល័ង្ក មានប្រសាសន៍ថា ក្រោមការដឹកនាំដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និងក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គឺបានកែប្រែមុខមាត់យ៉ាងឆាប់រហ័ស ក្នុងនោះសមិទ្ធផលនានាថ្មីៗ ជាច្រើនបានកើតឡើងរួមមាន ផ្លូវគ្រួសក្រហម ផ្លូវកៅស៊ូ ផ្លូវបេតុង នឹងសមិទ្ធផលជាច្រើន ពិសេសភ្លើងសូឡា ដែលពីមុនមកមិនមានទេមានភាពងងឹត មានតែផ្លូវភក់ ផ្លូវដីឥដ្ឋ ពិបាកធ្វើដំណើរចររាចណ៍។

លើសពីនេះប្រជាពលរដ្ឋទាំងអស់ក៏បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល គ្រប់ជាន់ថ្នាក់ និងក្រុមការងារចុះជួយបក្សមូលដ្ឋានឃុំសាលាវិស័យស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលបានគិតគូពីសុខទុក្ខ ការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការរីកចម្រើនរហូតមកទល់បច្ចុប្បន្ន។

មិនតែប៉ុណ្ណោះប្រជាពលរដ្ឋសប្បាយចិត្តហួសពី ការស្មាន ដោយឃើញថ្នាក់ដឹកខេត្ត និងថ្នាក់ដឹកនាំស្រុក បានធ្វើផ្លូវក្រាលបេតុង និងមាន ដាក់សូឡាបំភ្លឺផ្លូវ នៅពេលយប់ មិនត្រឹមតែផ្លូវស្អាតល្អនោះទេ អ្នកភូមិទាំងអស់ បានដើរហាត់ប្រាណ ដើម្បីសុខភាពទៀត ហើយពួកគាត់ បានអរគុណលោក ជិន ហ៉ីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យ និងលោកមេភូមិ ដែលខិតខំទាំង ការអភិវឌ្ឍ ស្រុកប្រាសាទបល្ល័ង្ក ឱ្យមានការរីកចំរើន ជាបន្តបន្ទាប់ និងចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ដែលជួបការលំបាក ក្នុងជីវភាពដល់ទីកន្លែង។ នេះបង្ហាញឱ្យឃើញ ពីការយកចិត្តទុកដាក់របស់ មន្ត្រីបំរើរាស្ត្រដែលចុះដល់មូលដ្ឋានផ្ទាល់៕

លោកប្រធានក្រុមប្រឹក្សាឃុំ លោក ជិន ហ៊ីន ក៏បានផ្តាំផ្ញើដល់ ប្រជាពលរដ្ឋទាំងអស់ថា ក្រោយពីធ្វើផ្លូវនេះរួចនឹងប្រគល់ជូនដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ សូមបងប្អូនយើងទាំងអស់គ្នានាំគ្នាជួយថែរក្សាផ្លូវនេះឲ្យបានល្អ ប្រើបានយូអង្វែងតទៅ។ ម្យាងវិញទៀតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ សូមបងប្អូននាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតគណបក្សប្រជាជនកម្ពុជា ដែលរូបទេវតាបាចផ្កា មានលេខរៀងទី១៨។ ចុងក្រោយគេគឺស្រួលចំណាំបំផុត ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីបន្តដឹកនាំប្រទេសឆ្ពោះទៅរកការកសាង និងអភិវឌ្ឍន៍ជាតិកាន់តែរីកចម្រើនបន្ថែមទៀត និងមានសុខសន្តិភាពជារៀងរហូតតទៅ៕