ថៃ​រំលោភ​អធិបតេយ្យភាព​កម្ពុជា​ចំណុច​បង្គោល​ខ​ណ្ឌ័​សី​ម៉ា​លេខ​៤៣​ស្ថិតក្នុង​ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ​ ​

0

បន្ទាយមានជ័យ​៖ ស្ថានភាព​រវាង​ព្រំដែន​កម្ពុជា​ថៃ​នៅ​ចំណុច​បង្គោល​ខ​ណ្ឌ័​សីមា​លេខ​៤៣​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​អូរ​បី​ជាន់ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ បាន​កំពុង​តែមាន​សភាព​តានតឹង​ដោយ​ភាគី​ថៃ​បាន​ឈ្លានពាន​មកលើ​ដែន​អធិប្បតេយ្យ​របស់​កម្ពុជា​កាលពី​ថ្ងៃទី​២៨​ខែកុម្ភ​ឆ្នាំ​២០១៤​កន្លងទៅនេះ ។​ ​

លោក សូ​ចាន់ណា​រី មេបញ្ជាការ​នគរបាល​ការពារ​ព្រំដែន​គោក​វរ​សេនា​តូច​លេខ​៩១១ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​០២​មិនា​ឆ្នាំ​២០១៤​នេះ​ថា​៖ ចំណុច​ព្រំដែន​ដែល​រង​ការរំលោភ​ពី​ភាគី​ថៃ​នោះ​គឺ​កន្លងមក​យើង​បាន​ដោះស្រាយ​ចប់​ម្តង​ជា​ពីរដង​រួចមកហើយ​លោក​ថា​ដី​ចំណុច​ត្រង់​បង្គោល​ខ​ណ្ឌ័​សីមា​លេខ​៤៣​នេះ​គឺជា​ដី​ដែល​គ្រប់គ្រង​ដោយ​ភាគី​កម្ពុជា ព្រោះ​ជា​ដី​ដែល​នៅ​ចម្ងាយ​ពី​បង្គោល​ខ​ណ្ឌ័​សីមា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ប្រមាណ​ជា​២០០​ម៉ែត្រ ។

​មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា​៖​មកទល់​និង​ថ្ងៃទី​០២​ខែ​មិនា​ឆ្នាំ​២០១៤​នេះ ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ឲ្យ​ក្រុម របស់លោក សំ​ផាន់​ណា​រិ​ទ្ធ ផ្អាក់​ការ​ដំណើរការ​អភិវឌ្ឍ​ន៏​ចំណុច​ដី​ដែលមាន​ទំនាស់​វាង​កម្ពុ​ជា​និង​ថៃ​មួយរយ​សិន​ដើម្បី​ឲ្យ​គណកម្មការ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ចុះមក​ពិនិត្យ​និង​វាយ​តំលៃ។​ ​

ចំណែក លោក ខេង ស៊ុម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា​៖​បញ្ហា​គឺ​ដោយសារតែ​ភាគី​ខាង​ក្រុមហ៊ុន​របស់លោក​សំ​ផាន់​ណា​រិ​ទ្ធ​មិនបាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ទើប​ជា​កត្តា​បង្ក​ឲ្យ​មានទំនាស់​នេះ​កើតឡើង ជាថ្មី ។​ដោយឡែក លោក ឳ​ម ចន្ថា នាយក​រដ្ឋបាល​សាលាខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា​៖​ដី​ទំនាស់​រវាង​កម្ពុជា​និង​ថៃ​ត្រង់ចំណុច​បង្គោល​ខ​ណ្ឌ័​សីមា​លេខ​៤៣​នោះ​គឺមាន​ប្រវត្តិ​ដើម ជា​ដី​ដែល​ប្រជាកសិករ​ខ្មែរ​និង​ថៃ​បាន​ធើ្វ​ស្រែ​ត​មក​ទាហាន​កងពលតូច​ស្មើ​ជើង​លេខ​៥១​ខាង​កម្ពុជា​បានទាមទារ​មក​គ្រប់គ្រង​ដោយ​យល់ឃើញថា​៖​ដី​នោះ​ជា​ដី​ដែល​ស្ថិតក្នុង​អធិបតេយ្យភាព​របស់​ភា​គី​កម្ពុជា​។​

ឳ​ម ចន្ថា បាន​បន្តទៀតថា​៖នៅ​ឆ្នាំ​២០១៣​កន្លងទៅនេះ​ក្រុមហ៊ុន លោក សំ​ផាន់​ណា​រិ​ទ្ធ​បាន​ស្នើសុំ​រាជរដ្ឋាភិបាល​បើក​ច្រក​តំបន់​សេដ្ឋកិច្ច​មានឈ្មោះ​ថា​៖​ច្រក​៤៣ លោ​កថា​កន្លងមក​មិនមាន​បញ្ហា​អី្វ​កើតឡើង​ទេ ។​ បើទោះជា​មិនមាន​ការអះអាង​ពី​មន្ត្រី​សាលាខេត្ត​បន្ទាយមានជ័យ​ឮ​ពាក់​ព​ន្ធ័​និង​បញ្ហា​ទំនាស់​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​ថៃ​ក៏ដោយ​ក៏​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​៖​ច្រក​៤៣​ដែល​បើក​ដោយ​លោក សំ​ផាន់​ណា​រិ​ទ្ធ​នោះ បាន​បិទ​មិន​ដំណើរ​ការប្រមាណ​ជា​៣​ថ្ងៃ​មកហើយ ពួកគេ​ថា​ទំនងជា​មានទំនាស់​ពាក់​ព​ន្ធ័​និង​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ទើបបាន​ជាមាន​ការបិទ​ច្រក ។​ចំណែក លោក សំ​ផាន់​ណា​រិ​ទ្ធ មិនអាច​សុំ​ការបំភ្លឺ​បានទេ​នៅ​ថ្ងៃទី​០២​មិនា​ឆ្នាំ​២០១៤​នេះ ។03a2