​Sergio Ramos ​ត្រូវ​ដក​ឈ្មោះ​ចេញពី​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​

0

​កីឡាករ Sergio Ramos ​ត្រូវបាន​ដក​ឈ្មោះ​ចេញពី​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​មុន​ការប្រកួត​វគ្គ​ជម្រុះ ពានរង្វាន់​ទ្វីបអឺរ៉ុប​ឆ្នាំ​២០១៦​នៅ​សប្តាហ៍​នេះ​ ​។​
​កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ​បាន​រងរបួស​នៅ​តង់​ទី​១​ក្នុងការ​ប្រកួត​ដែល Real Madrid ​ឈ្នះ Athletic Bilbao 5-0  ​កាលពី​យប់​ថ្ងៃអាទិត្យ​ ​

​យោងតាម​ការពិនិត្យរ​បស់​ក្រុមគ្រូពេទ្យ​បាន​បង្ហាញថា​ Ramos ​គឺមាន​បញ្ហា​របួស​សាច់ដុំ​កំភួនជើង​ហើយ តំណែង​របស់គេ​នឹងត្រូវ​ជំនួស​ដោយ​ខ្សែការពារ​របស់​ក្លិប​អ្នកមាន​បុណ្យ Barcelona ​គឺ​កីឡាករ Marc Bartra ​។​images (7)
​ក្រុម​គោ​ជល់​អេ​ស្ប៉ា​ញ​បានប្រកាសថា​ “​ខ្សែការពារ Sergio Ramos ​នឹងត្រូវ​អវត្តមាន​សម្រាប់​ការប្រកួត ជម្រុះ​យូរ៉ូ ដោយសា​បញ្ហា​របួស​សាច់ដុំ​កំភួនជើង​ខាងស្តាំ​” ​។​
​គួរ​បញ្ជាក់ថា​ ​អេ​ស្ប៉ា​ញ​នឹងត្រូវ​ជួប​ជាមួយ​ប្រទេស​ ​ស្លូ​វ៉ា​គី​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ហើយ​បន្ទាប់មក​ត្រូវ​ប្រកួត​ជាមួយ ប្រទេស​ ​លុច​ហ្សាំ​ប៊ួ​រ​ ​នៅ​ថ្ងៃអាទិត្យ​ ៕images (8)