​ស្ត្រី​៣​នាក់​កំពុង​លេងបៀរ​ស៊ី​ក្រហម​ត្រួវ​សមត្ថកិច្ច​ព​ទ្ធ័​ចាប់ខ្លួនបាន​បញ្ជូនមក​ស្នងការដ្ឋាន​នគ​របាល​

0

ខេត្តកំពង់ឆ្នាំង​៖​ ​ស្ត្រីៗ​ញៀន​ល្បែងស៊ីសង​ចំនួន​៣​នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល ក្រុង​
​កំពង់ឆ្នាំង​សហការ​ជាមួយ​នគរបាល​ខេត្តកំពង់ឆ្នាំង​ធ្វើការ​ចាប់ខ្លួន​បញ្ជូនមក ស្នងការដ្ឋាន នគរបាល​ខេត្ត នៅពេល​ពួកគេ​កំពុង​លេងល្បែង​ស៊ីសង​។​ការបង្ក្រាប​វង់ល្បែង​ខាងលើ នេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​៤​និង​១០​នាទី​រសៀល ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៤ នៅក្នុង ភូមិ​ត្រពាំង​ចិ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​DSC00764
​ ​លោក ប៉ុល វុទ្ធី ស្នងការរង​នគរបាល​ខេត្ត ទទួលបន្ទុក​ប្រធានការិយាល័យ កណ្តាល​យុត្តិធម៌​បានអោយដឹងថា​៖​ស្ត្រី​ទាំងបី​នាក់​ដែ​លើ​បាន​ចាប់ខ្លួន​នោះ​មាន​១.​ឈ្មោះ នួន ប៊​ន​អាយុ​៤៧​ឆ្នាំ ជា​ម្ចាស់ផ្ទះ​ដែល ផ្តល់​ទីតាំង​ខាងលើ​អោយ អ្នកលេង​ល្បែង ស៊ីសង​ជា​រៀងរាល់ថ្ងៃ ,​ទី​២​ឈ្មោះ ញឹម អូន អាយុ​៦០​ឆ្នាំ ជា​អ្នក​លេងបៀ​,​និង​ទី​៣​ឈ្មោះ យឹម បុណ្យ អាយុ​៤០​ឆ្នាំ ជា​អ្នក​លេងបៀរ ចំណែក​បក្សពួក​លេង​ជាមួយគ្នា​ចំនួន​២​នាក់ ផ្សេងទៀត​បាន​រត់គេច​ខ្លួន​អស់​នៅពេល​សមត្ថកិច្ច​នគរ​បាល​ចំរុះ​ចុះទៅ​បង្ក្រាប​។​DSC05758
​ ​ក្រោយពេល​បង្ក្រាប​សមត្ថ​កិច្ច​ដកហូត​បាន​វត្ថុតាង​រួមមាន​៖​បៀនីឡុង​ចំនួន​៣​ហ៊ូ​,​ទូរ ស័ព្ទ​ដៃ​មួយគ្រឿង​,​កាបូប​ពណ៌​មួយ​និង​ប្រាក់​ចំនួន​សរុប​ចំនួន​៤៩២០០​រៀល​។​អ្នកប្រព្រឹត្ត​ល្បែងស៊ីសង​ទាំង​៣​នាក់​ខាងលើនេះ មិនទាន់​ដឹងថា ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំ​
​រឿង​បញ្ជូនទៅ​តុលាការខេត្ត ឬ​គ្រាន់តែ​អប់រំ​ណែនាំ​និង​ធ្វើ​កិច្ចសន្យា​បែបណា​នោះទេ នៅ​ព្រឹក​ថ្ងៃទី ១០​ខែ តុលា​នេះ ព្រោះ​សមត្ថកិច្ច​និយាយថា​ចាំ​ឆ្លង​យោបល់​លោកស្នងការ និង​លោក​ព្រះរាជអាជ្ញា​ខេត្ត​សិន​។​DSC05760
​គួរ​បញ្ជាក់ថា​៖​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​គេ​ឃើញ​សមត្ថកិច្ច​បាន​ប្រឹងប្រែង​ក្នុងការ​បង្ក្រាប​ល្បែងស៊ីសង​ជាច្រើន​កន្លែង​ផងដែរ តែមាន​គេ​ខ្សឹប​ថា​នៅមាន​កន្លែង​លេងល្បែង ធំៗ ក្នុង​ក្រុង​កំពង់ឆ្នាំង​២​ទៅ​៣​កន្លែង​ទៀត​សមត្ថកិច្ច​មិនទាន់​ឃើញ​បង្ក្រាប​នៅឡើយ​ទេ​៕DSC05762