​ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​តាម​ដីការ​របស់​តុលាការ​ខេត្ត

0

សៀមរាប ពាក់ព័ន្ធ​និង​ករណី​ប្លន់​ប្រដាប់អាវុធ​)(​ឧ​ត្ត​រ​មានជ័យ​)​ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​ក្រុង​សៀមរាប​និង​អធិការ​ស្រុក​អន្លង់វែង​ចុះ​អនុវត្ត​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន លេខ​១៤១ ២០១៤ ចុះ​ថ្ងៃទី​៤ ខែតុលា​.​ឆ្នាំ​២០១៤​របស់លោក​សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង​ខេត្តសៀមរាប នៅ​ចំណុច​ភូមិ​អូរ​គគី​កណ្តាល ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យIMG_2287

ក្នុងនោះ​បានធ្វើ​ការចាប់​ឃាត់ខ្លួន​ឈ្មោះ​ហឿន សុខ​ចាន់ ហៅ សឿ​សំបូរ ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​រស់នៅ​ភូមិ ឃុំ​ខាងលើ ពីបទ​ប្លន់​ប្រដាប់អាវុធ​(​ប្លន់​ម៉ូតូ​)​នៅ​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​១៩ ខែកញ្ញា​ឆ្នាំ​២០១៤ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​បានប្រគល់​ឲ្យ​នគរបាល​ខេត្តសៀមរាប ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​៕IMG_2286 IMG_2305 IMG_2307