បើក​ម៉ូតូ​លឿន រ៉េ​ចង្កូត​ទៅបុក​រថយន្ត​វី​ហ្គោ​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​៤​នាក់​

0


​ខេត្តសៀមរាប​: យ៉ាងហោចណាស់​ក៏មាន​មនុស្ស​ក្មេង​ចាស់​ចំនួន​៤​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល​ដេករ​ណូ​ក រណែល​ពេញ​ផ្លូវ ខណៈពេលដែល​បើក​លឿន​មកដល់​ផ្លូវបំបែក​ជា​បួន​រួច​ជ្រុល​ទៅបុក​រថយន្ត​វី​ហ្គោ​ចំ​ពីក្រោយ​ទាំង​កំរោល ហើយ​ត្រូវបាន​ម្ចាស់​រថយន្ដ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​។ ហេតុ​ការគ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​នៅវេលា​ម៉ោង​0៩​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ ២០១៤ នៅ​កំណាត់​ផ្លូវដី​ក្រហម ត្រង់ចំណុច​ភូ​ម៌​សាលា​កំរើក សង្កាត់​សាលា​កំរើក ស្រុក​សៀមរាប ខេត្តសៀមរាប​។​photo 2
សាក្សី​ដែល​ឃើញ​ហេតុការណ៍​នៅ​កន្លែងកើតហេតុ​បាន​និយាយថា នៅ​មុនពេល​កើតហេតុ​ពូក​គាត់​ឃើញ​ម៉ូតូ​ម៉ាក​សង់​សេ​១២៥​មួយ​១​គ្រឿង អត់​ពាក់​ស្លាក​លេខ បាន​បោះពួយ​យ៉ាង​លឿន​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​មកដល់​ចំណុចកើតហេតុ ក៏​បុក​រថយន្ដ​ពីក្រោយ​ហើយ​ដួល​បោក​ខ្លួន​រមៀល ជាច្រើន​ត្រឡប់​ធ្លាក់​មក​នៅក្បែរ​ចិញ្ចើមផ្លូវ​។​photo 1
​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ជិះ​ម៉ូតូ​សង់​ពណ៌​ខ្មៅ​គ្មាន​សា្ល​ក​លេខ​ទៅបុក​រថយន្ត វី​ហ្គោ​បណ្តាល​ឲ្យ​រងរបួស​នោះ​មានឈ្មោះ​៖​ទី​១- អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ឌី សុឃឿន ភេទ​ប្រុស អាយុ ២១ ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំង​ត្រែង សង្កាត់​សាលា​កំរើក ខេ​ក្រុង​សៀមរាប ទី​២- ឈ្មោះ ឌី សុខុន ភេទ​ប្រុស អាយុ ១៩ ឆ្នាំ ទី​៣- ឈ្មោះ លួ​ន​ឃុន ភេទ​ស្រី អាយុ ៥៣ ឆ្នាំ ទី​៤- ឈ្មោះ គុជ វី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ចំណែក​ជនរងគ្រោះ​ទាំងបី​នាក់​ទៀត​មាន​ទីលំនៅ ភូមិ​សាលា​កំរើក សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។​photo 3

រីឯ​អ្នកបើកបរ​​រថយន្ត​ឈ្មោះ ឌី សុឃឿន ភេទ​ប្រុស អាយុ​២១​ឆ្នាំ​រស់នៅ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប និង​ម្ចាស់​រថយន្ដ​ឈ្មោះ លៀក សុ​ណៃ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប រថយន្ត​នោះ​ម៉ា​កវី​ហ្គោ​ពណ៌​ត្រេអ៊ី​ពាក់​ស្លាក​លេខ ខ​.​ម​២-០៧ ៦២​។​បច្ចុប្បន្ន​ជនរងគ្រោះ និង​ម្ចាស់​រថយន្ដ​ទាំងសងខាង បានធ្វើការ​សម្របសំរួល​គ្នា ដោយ​ឲ្យ​ខាង​ម្ចាស់​រថយន្ដ​ជួយ​សង​ថ្លៃ​ថ្នាំពេទ្យ និង​ជួយ​ជុស​ជុល​ម៉ូតូ​ឡើងវិញ ៕