​លោកនាយ​នគរបាល​ប៉ុស្តិ​រដ្ឋបាល​កំពង់ព្រះ​គរ​គី​ត្រូវបាន​លោកស្នងការ​ដក​បញ្ឈរ​ជើង ធ្វើការ​ស្រាវជ្រាវ​ក្នុង​រឿង​ប្រជាពលរដ្ឋ​៨២​គ្រួសារ​ប្តឹង​សុំ​ដកចេញ

0

​កំពង់ឆ្នាំង​៖​លោកនាយ​នគរបាល​ប៉ុស្តិ​រដ្ឋបាល​កំពង់ព្រះ​គរ​គី ត្រួវបាន​លោកស្នងការ​នគរបាល​ខេត្ត​ដក​មក​បញ្ឈរជើង​និង​ដាក់វិន័យ​បន្ទាប់ពី​ប្រជាពលរដ្ឋ​ចំនួន​៨២​គ្រួសារ​នៅក្នុង​ភូមិ​២​ក្នុង​ឃុំ​កំ​ព ង់​ព្រះ​គរ​គី នាំគ្នា​ផ្តិតមេដៃ​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៤ នៅក្នុង​ផ្ទះ​លោក​ប្រធាន​សហគម​ន៏​នេសាទ​សុំ​ថ្នាក់លើ​ផ្លាស់ប្តូរ​ចេញ ព្រោះតែ​គេ​បានធ្វើ​បាប​ប្រជាពលរដ្ឋនៅក្នុង​រឿង​កន្លងមក​។​ ​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​ដែល​នៅ​កៀន​និង​លោកស្នងការ​នគរបាល​ខេត្ត​បានអោយដឹងថា​៖​លោក​អនុសេនីយ៍ឯក ប៉ាវ ពុំសែន ជា​នាយ​នគរបាល​ប៉ុស្តិ​រដ្ឋបាល​កំពង់ព្រះ​គរ​គី​ត្រូ​បាន​លោក ប្រាក់ វុ​ឌ្ឍី ស្នងការ​នគរបាល​ខេត្ត​ដក​មក​បញ្ឈរជើង​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កាលពី​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៤ បន្ទាប់ពី​លោកស្នងការ​បានទទួល​របាយការណ៍​ពី​លោក​មេឃុំ​កំពង់ព្រះ​គរ​គី ស្រុក​បរិបូ​ណ៍ និង​សំណើ​របស់​ប្រជាពលរដ្ឋ​សុំអោយ​ធ្វើការ​ផ្លាស់ប្តូ​រលោក​មេ​ប៉ុស្តិ​និង​មន្ត្រី​ប៉ុស្តិ​ម្នាក់ទៀត ព្រោះតែ​ធ្លាប់បាន​ធ្វើបាប​ប្រជាពលរដ្ឋ​កន្លងមក​។​11 (1)
​ប្រភព​ដដែល​បាន​អោយដឹងទៀតថា​៖​នៅក្នុង​របាយការណ៍រ​បស់​លោក​មេឃុំ​កំពង់ព្រះ​គរ​គី​និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ គឺ​សុំ​ផ្លា​ល់​ប្តូរ​មន្ត្រីនគរបាល​ប៉ុស្តិ​២​នាក់​គឺ​១​លោក ប៉ាវ ពុំសែន ជា​មេ​ប៉ុស្តិ និង​២​លោក ទុំ សា​រុំ ជា​មន្ត្រី​ប៉ុស្តិ​ដែល​ត្រូវជា​បងថ្លៃ​ប្អូ​ប​ថ្លៃ​និង​គ្នា​។​ប៉ុន្តែ​ដោយសារតែ​
​មន្ត្រីនគរបាល​ប៉ុ​សិ្ត​មាន​គ្នា​តិច គឺ​គេ​សំរេច​ដក​លោក​មេ​ប៉ុស្តិ​តែ​ម្នា​ក់សិន ដើម្បីអោយ​សមត្ថកិច្ច​នគ​របាល​ខេត្ត ចុះទៅ​ធ្វើការ​ស្រាវជ្រាវ​រឿង​លោក ប៉ាវ ពុំសែន នៅក្នុង​មូលដ្ឋាន​នៅពេលសម្ថ​
​កិច្ច​រកឃើញ​កំហុស​របស់លោក​មេ​ប៉ុស្តិ​រូបនេះ​មាន​ពិតមែន​ហើយ​នោះ ក្រុមប្រឹក្សាវិន័យ​នៃ​ស្នង​33 (1)
​ការដ្ឋាន​និង​ដាក់វិន័យ​ដល់​មេ​ប៉ុស្តិ​ខាងលើនេះ​មិន​លើកលែង​ឡើយ​។​ដោយឡែក លោក ទុំ សា​រុំ ជា​មន្ត្រីនគរបាល​ប៉ុស្តិ​ដែល​ពាក់​ព​ន្ធ័​ក៏​មិនអាច​រួចខ្លួន​ដែរ បើ​គេ​រកឃើញថា​មាន​កំហុស​ជាមួយ​លោក ប៉ាវ ពុំសែន ជា​មេ​ប៉ុស្តិ និង​ត្រូវ​ដកចេញ​យកមក​ទទួល​វិន័យ​នគរបាល​ដូចគ្នា​។​
​ ​គួរ​បញ្ជាក់ថា​៖​មន្ត្រីនគរបាល​២​នាក់​ខាងលើនេះ​ត្រូវបាន​ប្រជាពលរដ្ឋ​មិន​ស្បាយចិត្ត នៅក្នុង​ការបំពេញ​តួនាទី​ភារកិច្ច​ជា​សមត្ថ​កិច្ចការពារ​ប្រជាពលរដ្ឋ និង​ការពារ​មូលដ្ឋាន​កន្លង​មក ដូចជា​៖​ដោះស្រាយ​ជម្លោះ​ផ្សេងៗ​មិន​យុត្តិធម៌ ទាមទារ​យកលុយ​ពី​ការនេសាទ​របស់​ប្រជា​នេសាទ កាន់ ជើង​ជនខិលខូច កាន់ជើង​ចោរ​នៅក្នុង​មូលដ្ឋាន មិន​សហការ​ជាមួយ​អាជ្ញាធរ​ឃុំ យក​ផ្ទះ​download (1)

របស់ខ្លួន​
​ធ្វើជា​ស្នាក់ការ​ប៉ុស្តិ​។​
​ ​ទាក់ទង​ក្នុង​រឿង​ខាងលើនេះ លោក ប៉ាវ ពុំសែន ធ្លាប់បាន​បំភ្លឺ​អោយ​អ្នកយកព័ត៌មាន​យើង​ដឹងថា រឿង​មួយចំនួន​ពិតជា​កើតមាន​មែន តែ​លោក​បាន​ធ្វើតាម​និតិ​វិធី​ច្បាប់​រួចហើយ និង​រឿង​មួយចំនួនទៀត​ក៏បាន​ដោះស្រាយ​គ្នា​ចប់​អស់ហើយ​ដែរ តែ​ប្រជាពលរដ្ឋ​នៅតែ​លើក​យកមក​ដាក់​ជា​បញ្ហា​លើ​លោក​ទៀត ករណី​ទាំងអស់នេះ​សំរេច​ថ្នាក់លើ​ពិនិត្យ​ស្រាវជ្រាវ​ចុះ​។​ករណី​ខាងលើ​
​នេះ​គឺជា​មេរៀន និង​ជា​បទពិសោធន៍​មួយ​ដែល​មន្ត្រីនគរបាល​ទាំងអស់​គួរតែ​ប្រុង​ប្រ​យ​ត្ន័​កុំអោយ​
​កើតឡើង​ចំពោះ​ខ្លួន​និង​អង្គភាព​នាំអោយ​ខ្មាស់​គេ​៕​កំពង់ឆ្នាំង​)