មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នាំយកថវិកាជាង ១លានរៀល រួមទាំងគ្រឿងបរិភោគ ទៅចូលរួមបុណ្យសពពលទាហានមួយរូប ដែលធ្លាប់មានស្នាដៃបម្រើជាតិ

0

ខេត្តព្រះវិហារ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា នៅថ្ងៃទី១៧វិច្ឆិកា២០២៣ បានអញ្ជើញដឹកនាំក្រុមការងារ នាំយកបច្ច័យជាង ១លានរៀល រួមទាំងសម្ភារៈ គ្រឿងឧបភោគ បរិភោគមួយចំនួន ទៅចូលរួមឧបត្ថម្ភក្នុងពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធសពពលទាហានមួយរូប ដែលធ្លាប់មានស្នាដៃបម្រើជាតិ ហើយបានទទួលមរណភាព នាពេលកន្លងទៅថ្មីៗនេះ ស្ថិតនៅក្នុងភូមិពោធិ៍ខឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។​

បច្ច័យដែលបានចូលក្នុងពិធីបុណ្យសព លោកពលបាលទោ ថា សែន នាពេលនោះ មានចំនួន ១លាន ៤សែន ៤ម៉ឺនរៀល និងគ្រឿងបរិភោគមាន៖  មី ២កេស  ,ត្រីខកំប៉ុង ៣យួ ,ទឹកត្រី ២យួ ,ទឹកបរិសុទ្ធ ៣កេស និងអង្ករ ២បេ ផងដែរ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មានប្រសាសន៍ថា សពលោកពលបាលទោ ថា សែន ជាពលទាហាន នៃតំបន់ប្រតិបត្តិការ សឹករងព្រះវិហារ  បានទទួលមរណៈភាពនៅ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងអាយុ ៣០ឆ្នាំ នាវេលាម៉ោង ១២:១៥យប់ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយរោគាពាធ និងនៅពេលនេះត្រូវបានបំពាក់ ឋានន្តរសក្ដិ ថ្នាក់ពលបាលឯក ជាកិច្ចបច្ចាមរណៈ ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែង ដោយសម្តែងអារម្មណ៍ក្តុកក្តួល និងអាឡោះអាល័យ ក្នុងទឹកមុខក្រៀមក្រំបំផុត និងបានចូលរួម រំលែកមរណៈទុក្ខនេះ ជាមួយគ្រួសារ នៃសព   និងលោកឧត្តមសេនីយ៍ មេបញ្ជាការ បានសម្តែងការសោកស្ដាយ ចំពោះការបាត់បង់ នាយទាហានដ៏ឆ្នើមមួយរូប ដែលមានស្នាដៃក្នុងការបំរើជាតិ មាតុភូមិ  និងការពារបូរណភាពទឹកដី  នាពេលកន្លងមក៕ដោយ៖ឡុង សំបូរ