ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសេចក្តីណែនាំរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក ស្ដីពីវិធានការដាក់យោធិនអាជីពទាំងពីរភេទ ឱ្យចូលសោធននិវត្តន៍ យោធិនពិការ នឹងយោធិនពលីមរណៈសម្រាប់ឆ្នាំ២០២៤

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣
នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានរៀបចំពិធីផ្សព្វផ្សាយសេចក្តីណែនាំរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក ស្ដីពីវិធានការដាក់យោធិនអាជីពទាំងពីរភេទ ឱ្យចូលសោធននិវត្ត យោធិនពិការ និងយោធិនពលីមរណៈ ដែលពិធីផ្សព្វផ្សាយនេះ ស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

លោកវរសេនីយ៍ទោ នូ  វុទ្ធា នាយការិយាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើយអានសេចក្តីណែនាំលេខ០០២/២០២៣ សណន ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក ស្ដីពីវិធានការដាក់យោធិនអាជីពទាំងពីរភេទឱ្យចូលសោធននិវត្តន៍ យោធិនពិការ និងយោធិនពលីមរណៈ និងបានណែនាំអំពីតួនាទីភារកិច្ចមួយចំនួនរបស់ជំនាញការិយាល័យទី១ ដល់ស្ថាប័នជំនាញបុគ្គលិក មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងស្ថាប័នពាក់ព័ន្ធ ដើម្បីបំពេញរាល់បណ្ដាសំណុំលិខិតឯកសារផ្សេងៗដែលថ្នាក់លើបានកំណត់។

អង្គប្រជុំបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងបានលេីក ឡេីងជាសំណួរ និងចម្លើយ  ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ក្នុងភារកិច្ច ដើម្បីចាត់តាំងដំណើរការអនុវត្តឲ្យទទួលបានលទ្ធផលល្អ ជោគជ័យ តាមការណែនាំរបស់ថ្នាក់ដឹកនាំតាមឋានានុក្រមគ្រប់លំដាប់ថ្នាក់។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានណែនាំ អំពី ភារកិច្ច សំខាន់ៗ មួយ ចំនួន  និងបានបញ្ជាក់ជូនអំពីលក្ខខណ្ទទាំង៤ចំណុចនៃការដាក់យោធិនឲ្យចូលសោធននិវត្តន៍សម្រាប់ឆ្នាំ២០២៤។ ក្នុងនោះ÷ ១.ត្រូវជ្រើសរើសយកយោធិនដែលស្ម័គ្រចិត្តចូលសោធននិវត្តន៍។ ២.ជាយោធិន ដែលមានសុខភាពទ្រុឌទ្រោមមិនអាចបម្រេីការងារបាន។ ៣.ជាយោធិនដែលមានភាពអសកម្មក្នុងការងារ និងទី៤សំដៅជ្រើសរើសយកយោធិន ដែលបាត់បង់សមត្ថភាពការងារ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់មេបញ្ជាការគ្រប់កងឯកភាព និងស្ថាប័នចំណុះត្រូវប្រជុំផ្សព្វផ្សាយខ្លឹមសារសេចក្តីណែនាំរប់ ស់ បញ្ជការ ដ្ឋាន កងទ័ព ជើងគោកឲ្យបានជ្រួតជ្រាប ក្នុងជួរយោធិនក្រោមឱវាទ ហើយចាត់តាំងក្រុមការងារជំនាញបំពេញសំណុំបែបបទឯកសារ ចំពោះយោធិនដែលមានឈ្មោះត្រូវចូលសោធននិវត្តន៍ស្របតាមលក្ខខណ្ឌទាំង៤ចំណុចខាងលើ ដេីម្បី ធ្វើការប្រជុំត្រួតពិនិត្យវាយតម្លៃ បំពេញសំណុំបែបបទឯកសារផ្សេងៗ ដែលជំនាញការិយាល័យទី១ បានណែនាំ បញ្ជូនមកបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង ដើម្បីថ្នាក់ដឹក នាំទនៃបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចាត់តាំងប្រជុំត្រួតពិនិត្យ និងវាយតម្លៃធ្វើរបាយការណ៍ជូនទៅថ្នាក់លើតាមឋានានុក្រម ក្នុងការស្នើសុំដាក់យោធិនអាជីពទាំង២ភេទឲ្យចូលសោធននិវត្តន៍នៅក្នុងឆ្នាំ២០២៤ខាងមុខនេះ ៕