ក្នុង​ឱកាស​ឆ្លងឆ្នាំសកល២០២៤​ ខេត្តកំពង់ចាម ទទួលភ្ញៀវទេសចរ មកលេងកំសាន្ត ប្រមាណជាង ១២ម៉ឺននាក់

0

កំពង់ចាម​: ក្នុងឱកាស​ឆ្លងឆ្នាំសកល ឆ្នាំ២០២៤ ខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរ ក៏ដូចជា បងប្អូនប្រជាពលរដ្ឋ ដែលមកទស្សនាកម្សាន្ត នៅ​រមណីយដ្ឋាននានា និងស្នាក់នៅក្នុងខេត្តកំពង់ចាម សរុបមាន ចំនួន ១២២.៤៤៦នាក់ ក្នុងនោះភ្ញៀវបរទេស មានចំនួន ១៩៣នាក់ ។ នេះបើតាមការបញ្ជាក់របស់ លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ។
លោក្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម បានគូសបញ្ជាក់ដែរថា ចំនួនភ្ញៀវទាំងអស់នោះ បានមកលេងកំសាន្តនៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននីមួយៗមានចំនួន ជារួមមាន ៖ រមណីយដ្ឋានទឹកឆា ភ្ញៀវទេសចរ មានចំនួន ៧.៣៥០នាក់ ។ រមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆា ភ្ញៀវទេសចរមានចំនួន ២៥០នាក់ ។ រមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ ភ្ញៀវទេសចរ មានចំនួន ៤៦៥នាក់ ។ រមណីយដ្ឋានបែមប៊ូរីសត ភ្ញៀវទេសចរ មានចំនួន ២៨នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន ២៣នាក់ និងភ្ញៀវបរទេស ចំនួន ៥នាក់ ។ រមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី ភ្ញៀវទេសចរ មានចំនួន ៦០២នាក់ ។ រមណីយដ្ឋាននគរបាជ័យ ភ្ញៀវទេសចរ មានចំនួន ៧១៨នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន ៧០៥នាក់ និងភ្ញៀវបរទេស ចំនួន ១៣នាក់ ។ រមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ ភ្ញៀវទេសចរ ចំនួន ២០១នាក់ ។ រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ភ្ញៀវទេសចរ ចំនួន ៣៥.៩០២នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន ៣៥.៨៣៩ នាក់ និងភ្ញៀវបរទេស មានចំនួន ៧២នាក់ ។ អាហារដ្ឋានស្មៅទន្លេរ ភ្ញៀវទេសចរ ចំនួន ៣១៥នាក់ ក្រុងកំពង់ចាម ភ្ញៀវទេសចរ មានចំនួន ៧៣.៣៦០នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន ៧៣.២៨០នាក់ និងភ្ញៀវបរទេស ចំនួន ៨០នាក់ ។ ក្រៅពីនោះ ភ្ញៀវស្នាក់នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ សរុបចំនួន ៣.២៥០នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន ៣.២២៧នាក់ និងភ្ញៀវបរទេស ចំនួន ២៣នាក់ ផងដែរ ៕