រដ្ឋបាលស្រុកកំពង់ស្វាយ គ្រោងបង្កើតសហគមន៍ប្រើប្រាស់ទឹកនៅតំបន់ព្រះស្នែង និងតំបន់ព្រះគន្លង ក្នុងការស្រោចស្រពទឹកលើផ្ទៃដីបង្ករបង្កើនផលស្រូវប្រាំងជូនប្រជាកសិករ

0

កំពង់ធំ៖ នៅថ្ងៃទី០៤ ខែកមរា ឆ្នាំ២០២៤ ប្រជាកសិករជិត២០០នាក់ បាននាំគ្នាមកទីទួលសុវត្ថិភាពក្នុងវត្តខ្សាច់ជីរស់ ដើម្បីធ្វើការបោះឆ្នោតស្រង់មតិ ដែលអាជ្ញាធរស្រុកកំពង់ស្វាយមានគម្រោងបង្កើតសហគមន៍ប្រើប្រាស់ទឹក ធ្វើស្រែប្រាំង នៅតំបន់ព្រះស្នែង និង តំបន់ព្រះគន្លង ដើម្បីស្រោចស្រពទឹកលើផ្ទៃដីបង្ករបង្កើនផលជាច្រើនហិចតានៅដីតំបន់២និងតំបន់៣។

ប្រជាកសិករជាច្រើននាក់បានប្រាប់ឱ្យដឹងថា ការគាំទ្របង្កើតសហគមន៍នេះ ព្រោះអីស្រែខ្ញុំឱ្យឈ្មោះ ហង់ សុគន្ធ ធ្វើទៀតមិនដែលបានផល ហើយទឹកមិនដែលបានពេញហើយងាប់ស្រូវ ខ្ញុំជំពាក់ធនាគារ ពួកខ្ញុំឈឺចាប់ ដូច្នេះហើយទាមទារឱ្យអាជ្ញាធរបង្កើតសគមន៍ប្រើប្រាស់ទឹកប្រឡាយទាំងពីរ ហើយស្រូវដែលខូចខ្លាំងតាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩ ដូច្នេះហើយស្នើសុំឱ្យអាជ្ញាធរខេត្ត និងក្រសួងនធនធានទឹក និងឧតុនិយម ពន្លឿនយកឧបករណ៍មកបំពាក់ឱ្យបានឆាប់រហ័ស។ ពួកខ្ញុំជាប្រជាពលរដ្ឋរស់នៅទីតាំងនេះពិតប្រាកដ តែក្រុមហ៊ុនឈ្មោះ ហង់ សុគន្ធ ក្រុមហ៊ុន សុខមុន្នី ដាក់ទឹកមិនដែលគ្រប់គ្រាន់ទេ ធ្វើឲ្យស្រូវរបស់ពួកខ្ញុំស្វិតស្កកគ្រប់ឆ្នាំ ពួកយើងខ្ញុំទាំងអស់គ្នាបានជំពាក់លុយធនាគារ អស់ពុំរួចទេ ដោយសារតែបំភ្លេចបំផ្លាញ គ្រប់គ្រងទឹកមិនឲ្យបានដិតដល់ ។

លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានឱ្យដឹងថា បញ្ហាទាំងអស់នោះមានទំនាក់ទំនងគ្នាទៅវិញទៅមក ដែលចាំបាច់ទាមទារឱ្យមានវិធានការពេញលេញ ដើម្បីដោះស្រាយ។ វិធីសាស្រ្តចំរុះក្នុងការអភិវឌ្ឍស្រោចស្រព អាចកែលំអយ៉ាងប្រសើរលើការប្រើប្រាស់ធនធានទឹក ធនធានដី និង ធនធានមនុស្ស។

លោក យូ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានឱ្យដឹងថាដើម្បីបង្កើនផលិតផលកសិកម្ម រចនាសម្ព័ន្ធធនធានទឹកចាំបាច់។ ធនធានទឹក និង ដីអាចត្រូវបានគ្រប់គ្រងដោយ ធនធានមនុស្សមានសមត្ថភាពទាក់ទង នឹងការស្រោចស្រព ដែលជាចំបងរួមមាន÷ មន្ត្រីក្រសួង-មន្ទីរធនធានទឹក និងឧតុនិយមខេត្ត-ក្រុង និងកសិករ។ ការថែររក្សាសុវត្ថិភាពស្បៀងអាហារ គឺជាកិច្ចខំប្រឹងយ៉ាងសំខាន់របស់រាជរដ្ឋាភិបាល ។

សូមបញ្ជាក់ថា ការបោះឆ្នោតបង្កើតសហគមន៍ប្រើប្រាស់ទឹកនៅតំបន់ព្រះស្នែង និងតំបន់ព្រះគន្លង មានសម្លេងគាំទ្រ ចំនួន១៤៤ស្មើនិង ៨៧ភាគរយ សម្លេងមិនគាំទ្រ ចំនួន២០ ស្មើនិង១២ភាគរយផងដែរ។អត្ថបទលោក ធូ កែវមុន្នី