អាជ្ញាធរខេត្តកំពង់ធំ៖ អាជីវកម្មទទួលបញ្ចាំ ឬធ្វើអាជីវកម្មទទួលប្រាតិភោគ ដោយអនុប្បទាន បានស្របតាមលក្ខខណ្ឌច្បាប់ត្រឹមត្រូវ

0

កំពង់ធំ៖ ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានថ្លែងថា អាជ្ញាធរ និងមន្ត្រីជំនាញត្រូវស្រង់ ចំនួនទីតាំង អាជីវកម្មទទួលបញ្ចាំឱ្យត្រឹមត្រូវច្បាស់លាស់ ទាំងស្រប់ច្បាប់ ទាំងមិនស្របច្បាប់។ ការលើកឡើងនេះនាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាននៅសាលប្រជុំអគារC សាលាខេត្តកំពង់ធំ ។

អភិបាលរងខេត្តកំពង់ធំបានបន្តថា រដ្ឋបាលខេត្ត សកម្ម ភាពប្រមូលផ្តុំ រួមគ្នាធ្វើការដោះស្រាយ ឱ្យបាន ត្រឹមត្រូវ ព្រោះយើងមានច្បាប់រួចហើយ ក៏ប៉ុន្តែការអនុវត្តឱ្យបានត្រឹមត្រូវទាំងអ្នកគ្រប់គ្រង អ្នកអនុវត្តនៅមានខ្វះចន្លោះទាក់ទង នៃការបញ្ចាំដែល មានផលប៉ះពាល់ច្រើនយ៉ាង។ ប្រទេសកម្ពុជា ជាប្រទេសនីតិរដ្ឋ មានច្បាប់ត្រូវគោរពតាមច្បាប់ព្រះរាជាណាចក្រកម្ពុជា អ្នកដែលត្រូវបំពេញ កាតព្វកិច្ចទាំង ឡាយត្រូវអនុវត្តតាមច្បាប់។ ពិសេសអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ មន្ទីរអង្គភាពពាក់ព័ន្ធ ជាដៃគូរ សហការជំរុញការអនុវត្ត អ្នកប្រកបផល របរត្រូវធ្វើការងារគោរពឱ្យបានត្រឹមត្រូវ ដើម្បីឱ្យអ្នក ប្រកបផលរបរ ធ្វើតាមច្បាប់ ទន្ទឹមនោះ យើងត្រូវយល់ដឹង ពីច្បាប់ទើបយើងជំរុញ ឱ្យពួកគាត់ អនុវត្តច្បាប់។

ឯកឧត្តម ងួន រាសី ក៏បានលើកឡើងថា ប្រកាសនេះមានគោលដៅ កំណត់យន្តការវិធាន និងនីតិវិធីនៃការគ្រប់គ្រង និងការត្រួតពិនិត្យប្រតិបត្តិការអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគ ដោយអនុប្បទានដែលមាន អាជ្ញាប័ណ្ណ លិខិតគតិយុត្តិ ដែលចេញដោយក្រសួងជំនាញ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុន សហគ្រា ប្រកបអាជីវកម្មទទួលបញ្ចាំ ឬធ្វើអាជីវកម្មទទួលប្រាតិភោគ ដោយអនុប្បទានបានស្របតាមលក្ខខណ្ឌច្បាប់ត្រឹមត្រូវ។ អត្ថបទលោក ធូ កែវមុន្នី