តារាចម្រៀង​ផ្កាយ​រះ​ក្នុង​សួន ហិន លីដា របស់​កម្មវិធី​ទូរ​ទស្ស​អប្សរា​ ​មិនត្រូវ​បាន​គេ​សម្លាប់​ដូច​ពាក្យ​ចចាមអារ៉ាម​ទេ​

0

​កំពង់ឆ្នាំង​៖​កុមារី ហិន លីដា ជា​តារាចម្រៀង​ជាប់​ចំណាត់ថ្នាក់​លេខ​១​ក្នុង​កម្មវិធី​ផ្កាយ​រះ​ក្នុង​សួន​របស់​ទូរ​ទស្ស​អប្សរា​មិន​ត្រួវបាន​គេ​បាញ់សម្លាប់​ដូច​ពាក្យ​ចចាមអារ៉ាម​ដែល​បាន​លិច​ឭ​នោះទេ គឺ​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែ​មិនា​នេះ រូបនាង​កំពុង​រៀនសូត្រ​ជាធម្មតា​នៅ​សាលា​បូរី​វិជ្ជា​ក្នុង​សង្កាត់​កំពង់ឆ្នាំង​ក្រុង​កំពង់ឆ្នាំង​។​

​ ​ស្ត្រី​ឈ្មោះ ខាន់ សុភាព អាយុ​៤៤​ឆ្នាំ​រស់នៅ​ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែ​មិនា​នេះ​ថា​៖​កូន​របស់​នាង​ឈ្មោះ ហិន លីដា អាយុ​១៤​ឆ្នាំ រៀន​ថ្នាក់​ទី​៧ « ក » សាលា​បូរី​វិជ្ជា ជា​តារាចម្រៀង​ផ្កាយ​រះ​ក្នុង​សួរ​របស់​កម្មវិធី​ទូរ​ទ​ស្សប៉ុ​ស្ត​អប្សរា​ប៉ុន្មាន​ថ្ងៃ នេះ​នាង​មាន​សេចក្តីសុខ​ជាធម្មតា​ទេ ហើយក៏​មិន​ត្រួវបាន​រងគ្រោះ​ដោយ​គេ​បាញ់សម្លាប់ ឬ​ក្រឡាប់​រថយន្ត​ស្លាប់ ដូច​ពាក្យ​ចចាមអារ៉ាម​នោះដែរ​។​ ​

​អ្នកស្រី ខាន់ សុភាព បាន​អោយដឹងទៀតថា​៖​អ្នកស្រី​ជា​ស្ត្រី​មេម៉ាយ​ប្តី​របស់​អ្នកស្រី​ឈ្មោះ ម៉ុក វុទ្ធី គាត់​មាន​ជម្ងឺ​ឈឺ​ស្លាប់​ក្នុង​ឆ្នាំ​២០១១​បច្ចុប្បន្ន​អ្នកស្រី​មានកូន​នៅក្នុង​បន្ទុក​ចំនួន​៤​នាក់​ប្រុស​៣​នាក់ ចំណែក​តារាចម្រៀង ហិន លីដា ជា​កូន​ទី​៣​នាង​មាន​ចំណូលចិត្ត​ច្រៀង​តាំងពី​នៅ​តូច​។ រូបនាង​បាន​ប្រឡង​ជាប់​ចំណាត់ថ្នាក់​លេខ​១​ក្នុង​កម្មវិធី​ផ្កាយ​រះ​ក្នុង​សួន របស់​កម្មវិធី​ទូរ​ទស្ស​អប្សរា​។​តាំងពី​ថ្ងៃទី​២៣ ខែ​កុ​ម្ភះ រហូតមកដល់​ថ្ងៃទី​

០៥ ខែ​មិនា​នេះ អ្នកស្រី​បានទទួល​ទូរស័ព្ទ​ពី​គ្រប់​មជ្ឈដ្ឋាន​ជាច្រើន​នាក់ ដែល​សួរ​ពី​មូល​ហេតុថា​កូន​របស់​អ្នកស្រី​បាន​ស្លាប់ ដោយ​អ្នកខ្លះ​ថា​ក្រឡាប់​រថយន្ត​នៅ​ខេត្តតាកែវ​ស្លាប់ អ្នក​ខ្លះទៀត​សួរថា​ហេតុម្តេច​បានជា​គេ​បាញ់​នាង​ស្លាប់ ព្រោះ​មាន​ហ្វេ​ស​ប៊ុ​ក​និង​គេហទំព័រ​មួយចំនួន​

បានចេញ​ផ្សាយ តែ​អ្នកស្រី​បាន​ឆ្លើយ​ប្រាប់​ទៅ​គេ​វិញ​ថា​៖​អា លីដា កូនស្រី​របស់គាត់​នាង​សុខ​សប្បាយ​មិនបាន​ស្លាប់​ដូច​ពាក្យ​ចចាមអារ៉ាម​នោះទេ ប៉ុន្តែ​ចម្លើយ​របស់​អ្នកស្រី​មិនបាន​ធ្វើអោយ​ម្ចាស់​សំណួរ​ស្ងប់ចិត្ត​ឡើយ គឺ​នៅមាន​គេ​ទូរស័ព្ទ​សាកសួរ​រឿង​កូនស្រី​គាត់​ជា​រៀងរាល់ថ្ងៃ​។​ ​ ​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែ​មិនា នេះ​ដើម្បី​បញ្ជាក់​ការពិត​អ្នកស្រី​ជា​ម្តាយ​កុមារី ហិន លីដា បាន​ជូន​អ្នកយក​ព័​ត៏​មាន​យើង​ទៅ​ថត​រូបភាព​កូនស្រី​រប​ស់​អ្នកស្រី​ដែល​កំពុង​រៀន​នៅក្នុង​ថ្នាក់​ទី​៧ ក សាលា​បូរី​វិជ្ជា​។

កុមារី ហិន លីដា ក៏បាន​បញ្ជាក់​នៅក្នុង​ថ្នាក់រៀន​ថា​៖​ប៉ុន្មាន​ថ្ងៃនេះ​រូបនាង​បាន​សុខ​សប្បាយ​ធម្មតា​ទេ​និង​កំពុង​ខិតខំ​រៀនសូត្រ មិនមាន​គ្រោះថ្នាក់ ដូច​ពាក្យ​ចចាមអារ៉ាម​ទេ​។​ ​ ​លោក ជា វ​ណ្ណះ នាយ​ប៉ុស្តិនគរបាលរ​ដ្ឋ​បាល​កំពង់ឆ្នាំង បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែ​មិនា​នេះ​ផងដែរ​ថា​៖​ក្រុមគ្រួសារ​អ្នកស្រី ខាន់ សុភាព និង​កុមារី ហិន លីដា ជា​តារាចម្រៀង​កំពុង​រស់នៅក្នុង​ភូមិក​ណ្តា​ល សង្កាត់​កំពង់ឆ្នាំង​ជាធម្មតា​ពិតប្រាកដ​មែន នាង​មិនបាន​ជួប​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ដូច​គេ​ថា​នោះឡើយ​៕Image2 Image1