លោកវរសេនីយ៍ឯក កែ កព្ចានា និងសហការីបានចុះទៅសួរសុខទុក្ខ លោកអនុសេនយ៍ឯក ភិន ស៊ីណា នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងឬស្សី ដែលគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូ ដោយចុះល្បាតតាមភូមិ

0

កំពង់ធំ÷ ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ដែលបានផ្ដាំផ្ញើគ្រប់មូលដ្ឋាននៅព្រឹកទី១៧ មករា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក កែ កព្ចានា អធិការនគរបាលស្រុកកំពង់ស្វាយ និងសហការីបានចុះទៅសួរសុខទុក្ខ លោកអនុសេនយ៍ឯក ភិន ស៊ីណា នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងឬស្សី ដែលគ្រោះថ្នាក់ចរាចរណ៍(ដួលម៉ូតូ) នៅគេហដ្ឋាន ព្រមជាមួយនូវថវិកាមួយចំនួនសម្រាប់ឧបត្ថម្ភ ជាការលើកទឹកចិត្តក្នុងន័យ(កម្លាំង ជួយ កម្លាំង) គ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ ម៉ោង១១:០០យប់ តាមដងផ្លូវជាតិលេខ៦ នៅចំណុចម្តុំមុខវត្តមុន្នីរង្សី(ហៅវត្តថ្មី) ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោកវរសេនីយ៍ឯក កែ កព្ចានា  បានលើកឡើងថា ការខិតខំប្រឹងប្រែងរបស់លោកលោកអនុសេនយ៍ឯក ភិន ស៊ីណា នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងឬស្សី ក្នុងការជួយបម្រើបងប្អូនប្រជាពលរដ្ឋក្នុងឃុំទាំងមូល ប្រកបដោយសុវត្ថិភាពទាំងយប់ទាំងថ្ងៃ ដើម្បីឱ្យភូមិ/ឃុំមានសុវត្ថិភាពទទួលបានភាពជោគជ័យ។ សូមចូលរួមលើកទឹកចិត្ត និងខិតខំព្យាបាលជំងឺឱ្យបានជាសះស្បើយ ដើម្បីចូលបម្រើការងារនៅអង្គភាពវិញប្រកបដោយសុខភាពល្អ ពុំមានជំងឺអ្វីកើតឡើងនោះឡើយ។

លោកវរសេនីយ៍ឯក កែ កព្ចានា អធិការនគរបាលស្រុកកំពង់ស្វាយ បានលើកទឹកចិត្តដល់ក្រុមគ្រួសារលោកអនុសេនយ៍ឯក ភិន ស៊ីណា នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងឬស្សី បន្តព្យាបាលជំងឺដែលបងកឡើងគ្រោះថ្នាក់ចរាចរណ៍បានជាដូចធម្មតាឡើងវិញ ឧស្សាហ៍ទៅពិនិត្យសុខភាពក្នុងការតាមដានពីអាការៈប្រសិនមានបញ្ហាអ្វីកើតឡើង ត្រូវពិគ្រោះជាមួយគ្រូពេទ្យឱ្យបានទាន់ពេលវេលា។ សូមជូនពរដល់ក្រុមគ្រួសារមានសុខភាពល្អ និងជួបតែពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ អត្ថបទលោក ធូ កែវមុន្នី