ឯកឧត្តម សេង ទៀង ចុះពិនិត្យមើលទីតាំង ដើម្បីទិញដីបន្ថែមពង្រីកសាងសង់ទីអារាមប្រគេន ព្រះតេជគុណ លៀង សីហា

0

ខេត្តកំពត: កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ លោក អ៉ឹម ច័ន្ទសោធន អភិបាល នៃគណៈអភិបាលស្រុកទឹកឈូ និងក្រុមការងារថ្នាក់ខេត្ត បានចូលរួមអមដំណើរឯកឧត្តម សេង ទៀង នាយរងខុទ្ធកាល័យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចុះពិនិត្យមើលទីតាំងទិញដីបន្ថែម សម្រាប់ពង្រីកដីវត្ត និងកសាងកុដិប្រគេនជូនព្រះតេជគុណ លៀង សីហា ដើម្បីគង់នៅ និងស្វែងយល់រៀនសូត្រព្រះធម៌ក្នុងផ្លូវព្រះពុទ្ធសាសនា នៅវត្តព្រៃថ្មី ក្នុងភូមិភ្នំតូច ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត ។

ជាមួយគ្នានេះដែរ ឯកឧត្តមបាននាំយកបច្ច័យ និងទេយ្យទានមួយចំនួនរួមមាន ៖ អង្ករ ទឹកភេជ្ជៈ ផ្សេងៗ និងបច្ច័យចំនួន ៧០,០០០ដុល្លា ( ប្រាំពីរម៉ឺនដុល្លាគត់ )សម្រាប់ទិញដីពង្រីកដីវត្តព្រៃថ្មី និងបច្ច័យកសាងព្រះវិហារចំនួន ១,០០០ដុល្លា ( មួយពាន់ដុល្លា ) និង ៥,០០០,០០០រៀល ( ប្រាំលានរៀល )៕ សេង ណារិទ្ធ