ជនសង្ស័យចំនួន០៥នាក់ត្រូវបានចាប់ខ្លួនជាមួយនិងគ្រឿងញៀនចំនួន ជាង១តោន នៅខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សហការជាមួយការិយាល័យប្រឆាំង គ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រោមកិច្ច សហការប្រតិបត្តិការជាមួយវិរៈសេនាតូចការពារព្រំដែនទឹកលេខ២៤០ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា រង ពេញ ពិសិដ្ឋ កាលពីវេលាម៉ោង ២រំលងអាធ្រាតឈាន ចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ និងបាន ឃាត់ ខ្លួន ជន សង្ស័យចំនួន ៥នាក់នៅលើទូកក្នុងលំហរសមុទ្រ ត្រង់ចំណុច ឃុំកំពេញ ស្រុកស្ទឹងហាវខេត្ត ព្រះសីហនុ រួមជា មួយនឹង វត្ថុតាងសារជាតិញៀន ចំនួន ២៥ធុងស្មើនឹង១,០៨២.៥គីឡូក្រាម ក្នុងនោះគ្រឿង ញៀនសុទ្ធចំនួន ១,០២១.២គីឡូ ក្រាម) និងសម្ភារមួយចំនួនទៀត ខណៈពេលដែលជនសង្ស័យបម្រុង ដឹកឡើងដីគោក។

គួររំលឹកផងដែលថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ មានករណីជួយដូរគ្រឿងញៀន ដ៏ធំប្រហាក់ ប្រហែកគ្នានេះដែរ ត្រូវបានអាវុធហត្ថខេត្តព្រះវិហារបង្ក្រាបបាននៅស្រុកជ័យសែន ខេត្តព្រះវិហារ៕

នាគសមុទ្រ