​គ្រូបង្វឹក Spur ​ជម្រុញ​ឲ្យ​កូនក្រុម​ត្រូវ​បិទ​កីឡាករ Sergio Aguero ​ឲ្យ​ជាប់​

0

គ្រូបង្វឹក​ក្លិប​មាន់​ខ្នាយ​មាស Tottenham Hotspur ​លោក​ ​ម៉ា​រូ​ស៊ីអូ ប៉ូ​ឆេ​ទី​ណូ (Mauricio Pochettino) ​បាន​និយាយថា​ ​កីឡាករ Sergio Aguero (​ស៊ើ​ជី​អូ​ ​អា​ឃ្វេ​រ៉ូ​) ​គឺជា​ខ្សែប្រយុទ្ធ​ដែល​ល្អ​ជាងគេ​បំផុត​នៅលើ​ពិភពលោក ហើយ​លោក​បាន​ជម្រុញ ឲ្យ​ខ្សែការពារ​របស់ខ្លួន​ត្រូវ​បិទ​កីឡាករ​

នេះ​ឲ្យ​ជាប់​ ​។​​លោក ប៉ូ​ឆេ​ទី​ណូ (Pochettino) ​បាន​និយាយ​បែបនេះ​គឺ​មុនពេល​ដែល​ Spur ​ត្រូវ​ជួប​ជាមួយ Man City ​សម្រាប់​ការប្រកួត ក្នុង​ក្របខណ្ឌ Premier League ​នៅ​យប់​នេះ​ ​។​​images

គ្រូបង្វឹក Spur ​រូបនេះ​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា​ “​កីឡាករ​ក្នុង​ក្រុម​ទាំងអស់​ត្រូវ​ប្រយ័ត្ន​ចំពោះ Aguero ​ព្រោះ​គេ​ជា​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​បំផុត​ ​ខ្សែការពារ​របស់​យើង​ត្រូវតែ​បិទ​គេ​ឲ្យ​ជិត​” ​។​​គួរ​បញ្ជាក់ថា​ Spurs ​ធ្លាប់​ចាញ់ Man City ​យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល​ 6-0 ​សម្រាប់​ការប្រកួត​នៅ​ទឹកដី អេ​ធី​ហាត ស្តេ​រ​ឌៀ​ម (Etihad Stadium) ​កាលពី​រដូវ​កាល​មុន​ ៕