ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ

0

ឧត្តរមានជ័យ៖ ដោយទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដឹកនាំដោយលោកវរសេនីយ៍ទោ យ៉ាង វ៉ាន បានចុះឃាត់ខ្លួនជន សង្ស័យ ១នាក់ ឈ្មោះ ផាច ទូ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិរំលំវែង ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យនៅល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ តាមពាក្យប្តឹងរបស់ម្តាយជនរងគ្រោះ ឈ្មោះ ឃ្លាំង ស៊ីណា ភេទស្រី អាយុ ១២ឆ្នាំ មានទីលំនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ (ត្រូវជាកូនចុង) ប្រព្រឹត្តនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី៕ដោយ៖ចាន់ ធី