​លោក​ Massimiliano Allegri (​ម៉ា​ស៊ី​មី​លី​យ៉ា​ណូ​ ​អា​ឡេ​គ្រី​) ​នឹង​មក​ដឹកនាំ​នៅ​អង់គ្លេស​

0

គ្រូបង្វឹក​ក្លិប​សេះបង្កង់ Juventus ​លោក Massimiliano Allegri (​ម៉ា​ស៊ី​មី​លី​យ៉ា​ណូ​ ​អា​ឡេ​គ្រី​) ​បាន​បង្ហើប​ថា  ​លោក​នឹង​មក​ដឹកនាំ​នៅក្នុង​ប្រទេស​អង់គ្លេស​នាពេល​អនាគត​ព្រោះ​លោក​ជឿជាក់ថា​ ​បាល់ទាត់​នៅ​អង់គ្លេស​គឺមាន​ការប្រកួត​ប្រជែង​គ្នា​ខ្លាំង​ជាង​នៅ​អ៊ីតាលី​ ​។​

បុរស​វ័យ​៤៧​ឆ្នាំ​រូបនេះ​ត្រូវបាន​ក្លិប AC Milan ​បញ្ចប់​ការងារ​កាលពី​រដូវ​កាល​មុន​ហើយ​លោក​បានមក​ដឹកនាំ Juventus ​នៅ​រដូវក្តៅ​នេះ​ក្រោយពេល​លោក Antonio Conte (​អាន់​តូ​នី​ញ៉ូ​ ​កុង​តេ​) ​ផ្លាស់​ទៅ​ដឹកនាំ ក្រុម​ជម្រើសជាតិ អ៊ីតាលី​ ​។​8
​លោក អា​ឡេ​គ្រី (Allegri) ​ប្រាប់ BBC Sport ​ថា​ “​ខ្ញុំ​រំពឹងថា​ ​ថ្ងៃ​ណាមួយ​ខ្ញុំ​នឹងមាន​ឱកាស​ទៅ​ដឹកនាំ​ក្រុមបាល់ទាត់​នៅក្នុង​ប្រទេស​អង់គ្លេស​ ​ទីនោះ​មានការ​ទាក់ទាញ​ហើយ​ខ្ញុំ​ពេញចិត្ត​ចំពោះ​គ្រប់យ៉ាង​នៅ​ទីនោះ​” ​។​
​គួរ​បញ្ជាក់ថា លោក​ Allegri ​បាន​ដឹកនាំ AC Milan ​ឲ្យ​លើក​ពាន Serie A ​នៅក្នុង​រដូវ​កាល  2010-2011 ​ក្រោយពេល​លោក​ទទួលបាន​ជោគជ័យ​ជាមួយ​ក្លិប Cagliari (​កាលៀ​រី​) ៕